Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាម ជូនពរជនរួមជាតិខ្មែរណាមបូក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

23:01 | 02/04/2024 យោងតាមការសែតកងទ័ពប្រជាជន

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរណាមបូឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានផ្ញើសារលិខិតជូនពរជូនចំពោះជនរួមជាតិខ្មែរណាមបូ និងព្រះសង្ឃ។

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ បង្កើនល្បឿនការងារដើម្បីសម្រេចផ្លូវក្រវ៉ាត់ទី ៣ នៃទីក្រុងហូជីមិញក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ បង្កើនល្បឿនការងារដើម្បីសម្រេចផ្លូវក្រវ៉ាត់ទី ៣ នៃទីក្រុងហូជីមិញក្នុងឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើលិខិតជូនពរដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរណាមបូ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើលិខិតជូនពរដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរណាមបូ

ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរណាមបូ គឺជាអត្ដសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរណាមបូ ហើយជាពិធីបុណ្យដ៏ធំបំផុត និងមានអត្ថន័យដ៏សំខាន់ ដោយចាប់ផ្តើមឆ្នាំថ្មីជាមួយភាព​ជឿទុកចិត្ដ សេចក្តីប្រាថ្នា និងសូមឲ្យជីវភាពរស់នៅល្អប្រសើរ និងសុភមង្គល។

ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្ត្រី ជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរណាមបូ ដល់ជនរួមជាតិខ្មែរ និងព្រះសង្ឃ។

ដោយមានប្រជាជនជាង ១.៣ លាននាក់ ជនរួមជាតិខ្មែរគឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីសហគមន៍ជនជាតិ​វៀត​ណាមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ នាពេលកន្លងមក ជនរួមជាតិខ្មែរតែងតែជឿជាក់ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាជនទូទាំងប្រទេស រួមចំណែកយ៉ាងសកម្មដល់សមិទ្ធិផលដ៏ធំធេងរបស់ប្រទេសជាតិ។ តំបន់ជនរួមជាតិខ្មែរមានជំហានអភិវឌ្ឍន៍ថ្មី ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋបន្តមានភាពប្រសើរឡើង។

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋានរៀបចំ និងបង្កលក្ខខណ្ឌល្អសម្រាប់បងប្អូនជនរួមជាតិខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មី ២០២៤ ក្នុងក្ដីសប្បាយរីករាយ សាមគ្គីភាព សុវត្ថិភាព ស្របតាមទំនៀមទម្លាប់ប្រពៃណី និងអត្ដសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនជាតិ៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ