Trending now

ជំនួបពិភាក្សា «វៀតណាម៖ រយៈពេល ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥»

18:07 | 21/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២១ មីនា នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិ ហូជីមិញ និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀត ណាមបានរៀបចំជំនួបពិភាក្សា “វៀតណាម៖ រយៈពេល ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥”។

វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ (វៀតណាម) - រយៈពេល ៥០ឆ្នាំ​នៃការ​កសាង​និងអភិវឌ្ឍន៍ វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ (វៀតណាម) - រយៈពេល ៥០ឆ្នាំ​នៃការ​កសាង​និងអភិវឌ្ឍន៍
តម្លៃ​អង្ករ​វៀតណាម​​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងទៅ តម្លៃ​អង្ករ​វៀតណាម​​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងទៅ
ទិដ្ឋភាពនៃពីធីពិភាគ្សាតុមូល “វៀតណាម៖ ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥”
ទិដ្ឋភាពនៃពីធីពិភាគ្សាតុមូល “វៀតណាម៖ ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី និងចក្ខុវិស័យឆ្នាំ ២០៤៥”

សិក្ខាសាលាគឺជាផ្នែកមួយដ៏សំខាន់នៃការសិក្សា សម្រាប់បម្រើឱ្យការពិនិត្យឡើងវិញនូវរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី របស់វៀតណាម គាំទ្រដោយមជ្ឈមណ្ឌលវៀតណាម - អូស្ត្រាលី ដើម្បីវិភាគ និងផ្តល់អនុសាសន៍គោលនយោបាយអំពីបញ្ហាអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសជាតិ រួមចំណែកដល់ការអភិវឌ្ឍជាក់ស្តែងរបស់វៀតណាម។ លោកបណ្ឌិត Dao Ngoc Bau បណ្ឌិត្យ សភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖ “មានបញ្ហាមូលដ្ឋានចំនួន៣ ដែលជាឱកាសដ៏ធំសម្រាប់វៀតណាម។ នោះគឺជាការយល់ដឹងថ្មីនៃឧស្សាហូបនីយកម្ម ទំនើបកម្ម និងគំរូនៃកំណើន និងការអភិវឌ្ឍនៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។

ឱកាសទីពីរគឺជួយវៀតណាមបង្កើតឧស្សាហកម្មតភ្ជាប់ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ទីបី វៀតណាមក៏អាចទាញយកផលប្រយោជន៍ពីគុណសម្បត្តិភូមិសាស្ត្ររបស់ខ្លួន វៀត ណាមអាចបង្កើតជាប្រទេសតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ា”។ លទ្ធផលស្រាវជ្រាវបានរួមចំណែក ដល់ការបង្កើតសេចក្តីព្រាងរបាយការណ៍សង្ខេប រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងសេចក្តីព្រាងឯកសារដាក់ ជូនមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ