Trending now

វាយនភណ្ឌកាត់ដេរជាមុខទំនិញនាំចេញធំជាងគេរបស់វៀតណាមទៅកាន់កម្ពុជា

09:30 | 19/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ បានបង្ហាញថា ការនាំចេញទំនិញរបស់វៀត​ណាមទៅកាន់កម្ពុជាសម្រេចបាន ៣២៧.៦ លានដុល្លារអាមេរិកក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ធ្លាក់ចុះ ២៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព
វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ
វាយនភណ្ឌកាត់ដេរជាមុខទំនិញនាំចេញធំជាងគេរបស់វៀតណាមទៅកាន់កម្ពុជា
វាយនភណ្ឌកាត់ដេរជាមុខទំនិញនាំចេញធំជាងគេរបស់វៀតណាមទៅកាន់កម្ពុជា

ការនាំចេញក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ សម្រេចបាន ៧៧៥.៩ លានដុល្លារអាមេរិក ធ្លាក់ចុះ ៦.១% បើធៀបនឹងតម្លៃទឹកប្រាក់ ៨២៦.៤ លានដុល្លារអាមេរិកដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងតំបន់អាស៊ាន កម្ពុជាគឺជាទីផ្សារនាំចេញធំជាងគេទី ៥ របស់វៀតណាម (បន្ទាប់ពីប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា) ដែលស្មើនឹង ១៣.៦ % នៃទំហំពាណិជ្ជកម្មវៀតណាម-អាស៊ានសរុបក្នុងរយៈពេលពីរខែ ដើមឆ្នាំ ២០២៤។

ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ នេះ វៀតណាមបាននាំចេញមុខទំនិញចំនួន ២៧ ទៅកាន់ប្រទេសកម្ពុជា ដែលក្នុងនោះទំនិញចំនួន ១១ មុខដែលមានតម្លៃធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទំនិញចំនួន ១៦ មុខដែលមានទំហំពាណិជ្ជកម្មកើនឡើងខ្ពស់។ វៀតណាមមាន ២មុខទំនិញនាំចេញដែលមានទំហំពាណិជ្ជកម្មសម្រេចបានជាង ១០០ លានដុល្លារអាមេរិក ដែលក្នុងនោះ វាយនភណ្ឌកាត់ដេរសម្រេចបាន ១២៣ លានដុល្លារអាមេរិក និងដែកថែបសម្រេចបាន ១២១ លានដុល្លារអាមេរិក។

វៀតណាមនាំចេញប្រេងទៅកាន់កម្ពុជាចំនួន ៨៨.៩១៤ តោន ដោយសម្រេចបាន ៧៦.២ លានដុល្លារអាមេរិក ធ្លាក់ចុះបរិមាណ ១២% និងតម្លៃ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញជីទៅកាន់កម្ពុជាសម្រេចបាន ៦៧,៥៣០ តោន ដោយសម្រេចបាន ២៧.៩ លានដុល្លារអាមេរិក កើនឡើងបរិមាណ ១០% ប៉ុន្តែធ្លាក់ចុះតម្លៃ ៥%។

អំពីមុខទំនិញអេឡិចត្រូនិក៖ វៀតណាមនាំចេញគ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់ផ្សេងសម្រេចបាន ១១.៧ លានដុល្លារអាមេរិក។ ខ្សែភ្លើង និងខ្សែកាបសម្រេចបាន ៥.៣ លានដុល្លារ។ មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់ផ្សេងទៀតសម្រេចបាន ៥.៤ លានដុល្លារអាមេរិក។ អំពីមុខទំនិញកសិផលនាំចេញទៅកាន់កម្ពុជា៖ ការនាំចេញជលផលសម្រេចបាន ៤.២ លានដុល្លារអាមេរិក ការនាំចេញបន្លែសម្រេចបាន ២.៦ លានដុល្លារអាមេរិក និងការនាំចេញកាហ្វេសម្រេចបាន ០.៩ លានដុល្លារអាមេរិក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស