Trending now

វៀតណាម នឹងបន្តលើកស្ទួយ ការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករក្នុងវិស័យនេសាទនិង វារីវប្បកម្ម ជាពិសេសគឺស្ត្រី

18:09 | 11/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា អាស៊ានជានិច្ចកាល យកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការលើវិស័យជលផល ដោយចាត់ទុក នេះជាអាទិភាពមួយនៃសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុង ការធានាសន្តិសុខស្បៀងអាហារ ជំរុញខឿនសេដ្ឋកិច្ច និងជួយទ្រទ្រង់ការប្រកបរបរ ចិញ្ចឹមជីវិតនៅទូទាំងតំបន់អាស៊ាន។

គណៈកម្មាធិការទីក្រុងហូជីមិញទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេសបានបង្កើនការរៀបចំសកម្មភាពតភ្ជាប់ជនជាតិវៀតណាមនៅឯបរទេស គណៈកម្មាធិការទីក្រុងហូជីមិញទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេសបានបង្កើនការរៀបចំសកម្មភាពតភ្ជាប់ជនជាតិវៀតណាមនៅឯបរទេស
សមាគមនារីវៀតណាមនៅហូឡង់បានរៀបចំទិវាគោរពនារីវៀតណាម សមាគមនារីវៀតណាមនៅហូឡង់បានរៀបចំទិវាគោរពនារីវៀតណាម
លោកឯកអគ្គរដ្ឋទូត Mai Phan Dung (ស្ដាំ) ចូលរួមសម័យប្រជុំ។
លោកឯកអគ្គរដ្ឋទូត Mai Phan Dung (ស្ដាំ) ចូលរួមសម័យប្រជុំ។

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថ ភាព លោក Mai Phan Dung ប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ មីនា ក្នុងនាមសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាជាមួយអ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្បៀងអាហារ ក្រោមប្រធានបទស្ដីពីការធ្វើអាជីវកម្ម ជលផលនិងការធានាសិទ្ធិស្បៀងអាហារ។

លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា អាស៊ានជានិច្ចកាល យកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការលើវិស័យជលផល ដោយចាត់ទុក នេះជាអាទិភាពមួយនៃសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុង ការធានាសន្តិសុខស្បៀងអាហារ ជំរុញខឿនសេដ្ឋកិច្ច និងជួយទ្រទ្រង់ការប្រកបរបរ ចិញ្ចឹមជីវិតនៅទូទាំងតំបន់អាស៊ាន។ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានចែក រំលែកគំនិតផ្តួចផ្តើមជាច្រើនរបស់អាស៊ាន ដើម្បីគាំទ្រសកម្មភាពរបស់អ្នកនេសាទខ្នាត តូចតាច; ចែករំលែកសេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការពង្រឹងសន្តិ សុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដើម្បីឆ្លើយតបនឹងវិបត្តិ (អនុម័តក្នុងខែកញ្ញា ឆ្នាំ ២០២៣) ដោយសង្កត់ធ្ងន់លើការសន្យាជួយសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់អ្នកនេសាទ...

នាថ្ងៃដដែល ក្នុងសុន្ទរកថាជាតិរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Mai Phan Dung ក៏បានរំលេចពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍ ជលផល; ចែករំលែកអំពី “យុទ្ធសាស្ត្រអភិវឌ្ឍន៍ជលផលរបស់វៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាម នឹងបន្តលើកស្ទួយ ការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករក្នុងវិស័យនេសាទនិង វារីវប្បកម្ម ជាពិសេសគឺស្ត្រី ដោយជួយឱ្យពួកគេទទួលបានធនធានហិរញ្ញវត្ថុ ព័ត៌មាន ទីផ្សារ ដើមទុន និងបច្ចេកវិទ្យាត្រឹមត្រូវ ព្រមទាំងធានាការងារឲ្យផ្ដល់ប្រាក់ចំណូល ស្ថិរភាព និងបណ្ដាញសុវត្ថិភាពផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ