Trending now

ជួយមិត្តភក្តិជុំវិញពិភពលោកយល់កាន់តែច្បាស់ និងពេញលេញអំពី តួនាទី និងកិត្យានុភាពរបស់បក្ស និងប្រទេសរបស់យើង

09:00 | 29/02/2024 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី២៧ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស បានទទួលនិងធ្វើការជាមួយប្រធានគណៈប្រតិភូទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសសម្រាប់អាណត្តិ ២០២៤-២០២៧ ដឹកនាំដោយសមមិត្ត Nguyen Minh Vu សមាជិកជំនួសនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍។

កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន
ខេត្ត Binh Phuoc បន្តពង្រីក​តួនាទី​ជាមជ្ឈមណ្ឌល​ថាមពល​ដ៏ធំធេង​របស់វៀតណាម ខេត្ត Binh Phuoc បន្តពង្រីក​តួនាទី​ជាមជ្ឈមណ្ឌល​ថាមពល​ដ៏ធំធេង​របស់វៀតណាម
ជួយមិត្តភក្តិជុំវិញពិភពលោកយល់កាន់តែច្បាស់ និងពេញលេញអំពី តួនាទី និងកិត្យានុភាពរបស់បក្ស និងប្រទេសរបស់យើង
សមមិត្ត Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស ថ្លែងមតិក្នុងសម័យប្រជុំ។

ដោយសង្កត់ធ្ងន់ថា អាណត្តិឆ្នាំ ២០២៤-២០២៧ ប្រព្រឹត្តទៅក្នុងបរិបទនៃបញ្ហាប្រឈម និងកាលានុវត្តភាពនានា លោក Le Hoai Trung បានស្នើថា ប្រមុខស្ថាប័នតំណាងក្នុងមុខតំណែងថ្មីចាំបាច់ត្រូវធ្វើជាម្ចាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ, គោលនយោបាយរបស់បក្សលើកិច្ចការបរទេស និងភារកិច្ចសំខាន់នៃកិច្ចការបរទេសគឺការបង្រួបបង្រួម និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជិតខាង បណ្តាប្រទេសក្នុងតំបន់ ប្រទេសធំៗ ដៃគូសំខាន់ៗ និងមិត្តជាប្រពៃណី។

ប្រធានទីភ្នាក់ងារតំណាងត្រូវផ្តោតការយកចិត្តទុកដាក់លើការស្រាវជ្រាវ និងផ្តល់យោបល់ដល់បក្ស រដ្ឋអំពីវិធានការជំរុញទំនាក់ទំនងលើគ្រប់បណ្តាញ និងវិស័យ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម និងស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដាក់ពង្រាយសកម្មភាពកិច្ចការបរទេសរបស់បក្ស និងប្រជាជន; ផ្សព្វផ្សាយព័ត៌មាន និងការឃោសនាបរទេសដើម្បីឱ្យមិត្តជុំវិញពិភពលោកបានយល់កាន់តែច្បាស់អំពីតួនាទី និងកិត្យានុភាពរបស់បក្សយើង និងប្រទេសរបស់យើងនៅក្នុងតំបន់ និងពិភពលោក។

អនុរដ្ឋមន្ត្រី Nguyen Minh Vu បានអះអាងថា ក្រសួងការបរទេស និងគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម មានទំនាក់ទំនងជិតស្និទ្ធ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ចនយោបាយដែលបក្សនិងរដ្ឋប្រគល់ជូន៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ