Trending now

លោកផៃ ស៊ីផាន៖ កម្ពុជាមិនបង្កជម្លោះនឹងអាមេរិកទេ តែបើមិនពេញចិត្ត វេចបង្វេចចេញ

17:55 | 01/08/2019 (យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងដោយស្នើសុំឲ្យមន្រ្តីស្ថានទូតអាមេរិករក្សាទំនាក់ទំនងជាមួយកម្ពុជា ហើយបើពួកគេមិនពេញចិត្ត កម្ពុជាទេ សូមឲ្យមន្រ្តីទាំងនោះវេចបង្វិចត្រឡប់ទៅវិញចុះ។ លោកបានបញ្ជាក់បន្ថែមថា ពិបាកធ្វើការជាមួយមន្រ្តីតូចតាចនៅក្នុងស្ថានទូតអាមេរិក ដែលមន្រ្តីនោះជា មនុស្សព្រៃសម្រាប់ការញុះញង់។

លោក ផៃ ស៊ីផាន

ក្រោយពី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​បើក​យុទ្ធនាការ​វាយប្រហា​រម​កលើ រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់ ជាពិសេស​រយៈកាល​ចុងក្រោយ​នេះ អាមេរិក បាន​បញ្ចេញ​សារ​យ៉ាង​ក្តៅគគុក ដោយ​វាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា​នីតិកាល​ទី​៦​នេះ ថា​មិនមាន​ភាពសេរី យុត្តិធម៌ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ ត្រូវបាន​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​ទៅកាន់​ស្ថានទូត​អាមេរិក ឲ្យ​បញ្ចប់​ការប្រើប្រាស់ សារ​វាយប្រហារ​មកលើ​រដ្ឋាភិបាល​កម្ពុជា ជា​បន្តទៀត​។ លោក​ថា ជំហរ​របស់​កម្ពុជា​មិន​បង្ក​ជំលោះ​ជាមួយ​សហរដ្ឋអាមេរិក​ទេ គឺ​យក​ដំណោះស្រាយ​តាម​ការទូត តែបើ​អាមេរិក​មិន​ពេញចិត្ត​កម្ពុជា សូម​វេច​បង្វេច​ចេញពី​កម្ពុជា​ទៅ​។​

​លោក​ផៃ ស៊ី​ផាន ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមិទ្ធផល​១​ឆ្នាំ បន្ទាប់ពី​ការបោះឆ្នោត នីតិកាល​ទី​៦​។ តែ​លោក​ថា ក្នុងន័យនេះ រដ្ឋាភិបាល​គ្មាន​បំណង ដេញ​មន្ដ្រី​ទូត​អាមេរិក​ចេញពី​កម្ពុជា​នោះទេ​។ លោក​ប្រាប់​អាមេរិក ត្រូវ​ចាត់ទុក​កម្ពុជា​ជា​ប្អូនស្រី​មួយរូប ដែល​ទើបតែ​ពេញ​ក្រមុំ ហើយ​កុំ​ឆារ​ឆៅ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់ថា គ្មាន​ប្រទេស​ណាមួយ​ជា ចៅហ្វាយ​កម្ពុជា​ទេ មិន​ថា​ប្រទេស​ចិន ឬ​អាមេរិក​ក្ដី​។ លោក​ថា ចៅហ្វាយ​របស់​កម្ពុជា គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។ លោក​បាន​ព្រមាន​ដល់​ជន​ណា ឬ​ក្រុម​ណា ដែល​ហ៊ាន​បំផ្លាញ​សន្តិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​នឹងត្រូវ​កម្ទេចចោល​តែម្តង​ដោយ​មិន​ទុក​នោះទេ​។​

​ការ​ប្រតិកម្ម​របស់​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានប្រកាស​តាម​បណ្តាញ​សង្គម Facebook របស់ខ្លួន ដោយ​វាយតម្លៃថា ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ កាលពី​១​ឆ្នាំមុន​នោះ​គឺ មិនមាន​ភាពសេរី និង​យុត្តិធម៌ និង​មិនបាន​តំណាងឲ្យឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ ពីព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស ត្រូវបាន​ទាត់ចោល មិនឲ្យ​ចូលប្រកួត​។ អ​មេរិក ហៅ​ការបោះឆ្នោត​នេះ ថា​មាន​កំហុសឆ្គង​យ៉ាងខ្លាំង​។​

​អាមេរិក​ក៏​ទាមទារ​ឲ្យ រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជាក់ស្តែង​នានា ក្នុង​ការស្តារ​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ធ្វើការ​ទម្លាក់​បទចោទប្រកាន់ ទាំងឡាយ​ប្រឆាំង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​បញ្ចប់​ការអនុវត្ត​នូវ ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ក្រោម​ហេតុផល​នយោបាយ ដើម្បី​យាយី​ពលរដ្ឋ​របស់ខ្លួន​ផងដែរ​៕

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ