Trending now

នាយកដ្ឋានទីចាត់ការការងារព្រំដែនកម្ពុជា ជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម

15:52 | 05/02/2024

នាថ្ងៃទី០៣ ខែកុម្ភៈ នាយកដ្ឋានទីចាត់ការការងារព្រំដែន នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា ជានាយកនៃនាយកដ្ឋានទីចាត់ការការងារព្រំដែន បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនភាគខាងត្បូង។ លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនវៀតណាមបានទទួលជួបគណៈប្រតិភូ។

ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព
វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ វិមានមិត្តភាពវៀតណាម-កម្ពុជា៖ និមិត្តរូបនៃចំណងសាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ
ថ្នាក់ដឹកនាំនាយកដ្ឋានទីចាត់ការការងារព្រំដែនជូនអំណោយដល់កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនភាគខាងត្បូង
ថ្នាក់ដឹកនាំនាយកដ្ឋានទីចាត់ការការងារព្រំដែនជូនអំណោយដល់កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនភាគខាងត្បូង

លោកឧត្តមសេនីយ៍ទោ ស៊ិន សុខា បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានផ្តល់ដល់នាយកដ្ឋានទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាពេលកន្លងមកនេះ។ លោកអះអាងថា ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងនាយកដ្ឋានទីចាត់ការការងារព្រំដែន និងកងទ័ពការពារព្រំដែនវៀតណាម ត្រូវបានពង្រឹង និងរក្សាប្រកបដោយចីរភាព រួមចំណែករក្សាស្ថិរភាព សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ។

តាងនាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដែលកងកម្លាំងប្រដាប់អាវុធកម្ពុជានិយាយរួម និងនាយកដ្ឋានទីចាត់ការការងារព្រំដែន ផ្ដល់ដល់កងទ័ពការពារព្រំដែនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមតាមព្រំដែនវៀតណាម-កម្ពុជា...

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានជូនពរឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួម រវាងកងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានទីចាត់ការការងារព្រំដែន និយាយដោយឡែក ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរក្នុងស្មារតី "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤