Trending now

បណ្តាប្រទេសជាសមាជិកនៃតំបន់សេដ្ឋកិច្ច APEC សន្យាថានឹងគាំទ្រពាណិជ្ជកម្មសេរី

12:09 | 20/05/2019 (បកប្រែដោយសំណាង)

យុគសម័យ- បណ្តាប្រទេសជាសមាជិកនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-បាស៊ីហ្វិក (APEC) ដែលមានប្រទេសជាសមាជិកចំនួន២១ ប្រទេស បានសម្តែងការគាំទ្រយ៉ាងខ្លាំងខ្លាចំពោះពាណិជ្ជកម្មសេរី

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចំាតំបន់អាមេរិកឡាទិន បានរាយការណ៌ពីសេចក្តីថ្លែងការរួមនៃសន្និសិទរដ្ឋមន្រ្តីពាណិជ្ជកម្ម APEC ដែលទើបបានបញ្ឈប់នៅទីក្រុង Viña del Mar នៃប្រទេសឈីលីបានឲ្យដឹងថា បណ្តាប្រទេសជាសមាជិក APEC បានអះអាងពីសារៈសំខាន់របស់បណ្តបទបញ្ញាត្តិមានភាពច្បាស់លាស់ គ្មានការរើសអើងដែលបានការព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក ទន្ទឹមនឹងនោះជួយកែលំអរការព្យាករណ៌ពីទីផ្សារ នាំយកនូវទំនុកទុកចិត្តសំរាប់បន្តាសាជីវកម្ម និងជួយបណ្តាសកម្មភាពពាណិជ្ជកម្មមានភាពរលូន។

ទិដ្ឋភាពកិច្ចប្រជុំនៃសន្និសីទវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប្រាស៊ីហ្វិក

លើកទី២៦ នៅរដ្ឋធានី Port Moresby, Papua New Guinea (រូបភាព AFP/TTXVN)

តំណាងពាណិជ្ជកម្មនៃបណ្តាប្រទេសជាសមាជិក APEC ក៏បានឯកភាពអំពីលើបណ្តាបញ្ហាអាទិភាពដែលពាក់ព័ន្ធដល់សង្គម និងការអភិវឌ្ឍនប្រកបដោយចរីភាព ព្រមទាំងជំរុញការចូលរួមយ៉ាងសកម្មរបស់ស្រ្តី ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងស្ថានភាពដែលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន​កំពុងជះឥទ្ធិពលយ៉ាងខ្លាំងមកលើពាណិជ្ជកម្មពិភព លោក ប្រការដែលបណ្តាប្រទេសជាសមាជិក APEC ទទួលបានកិច្ចព្រមព្រៀងមួយដែលគាំទ្រចំពោះពាណិជ្ជកម្មសេរី ជាសញ្ញាវិជ្ជមាន និងដូចជាការវាយតំលៃរបស់រដ្ឋមន្រ្តីការបរទស ឈីលី លោក Roberto Ampuero នៅសន្និសីទការសែតថា ប្រការដែលសំខាន់បំផុត គឺបណ្តាភាគីពាក់ព័ន្ធអាចជំនះរាល់ឧបស្គដើម្បីនៅជិតគ្នា និងដើម្បីផលប្រយោគជន៍រួមរបស់ពិភពលោក៕

(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ