Trending now

ឆមាស​ទី​១ កម្ពុជា​នាំចេញអង្ករ​ជាង​២៨​ម៉ឺន​តោន ភាគច្រើន​ទៅ​ចិន បន្ទាប់មក​បារាំង ហ្កា​បុ​ង ម៉ាឡេស៊ី​

13:19 | 24/07/2019 (សរុបដោយ ហេងវុធ្ធី)

ឆមាស​ទីមួយ ឆ្នាំ​២១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ២៨១,៥៣៨​តោន ដែលកើនឡើង​ចំនួន ​៣,៧ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ មាន​ជាង​២៧​ម៉ឺន​តោន​។​

ឆមាស​ទីមួយ ឆ្នាំ​២១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ២៨១,៥៣៨​តោន ដែលកើនឡើង​ចំនួន ​៣,៧ % (រូបថត៖ thmeythmey.com)

របាយការណ៍​ប្រចាំឆមាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បរិមាណ​នាំ​អង្ករ​ចេញ​សរុប​ខាងលើនេះ មាន​ចិន ជា​ប្រទេស​នាំមុខគេ ក្នុង​ការទិញ​អង្ករ​ពី​កម្ពុជា ដែលមាន​ចំនួន​ជិត​១២​ម៉ឺន​តោន ស្មើនឹង​៤០​ភាគរយ​នៃ​ចំនួន​សរុប​។ ក្នុង​រយៈពេល​នេះ​ដដែល ប្រទេស​បារាំង​បាន​នាំចូល​អង្ករ​ពី​កម្ពុជា ជាង​៣,៧​ម៉ឺន​តោន និង​ប្រទេស​ហ្កា​បុ​ង មាន​ចំនួន​ជិត​១,៧​ម៉ឺន​តោន​។ ក្រៅពី​ប្រទេស​ទាំងនេះ ម៉ាឡេស៊ី ជា​ប្រទេស ដែល​នាំ​អង្ករ​ពី​កម្ពុជា​ច្រើនជាង​ក្នុង​តំបន់​អាស៊ាន ដែលមាន​ជិត​១,៤​ម៉ឺន​តោន​។ ដោយឡែក​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុ​ជាមាន​ចំនួន​៧៥​ក្រុមហ៊ុន​។ សូមបញ្ជាក់ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៦០​ម៉ឺន​តោន​៕

(សរុបដោយ ហេងវុធ្ធី)

(សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

២០​ ឆ្នាំនៃការបណ្តុះបណ្ដាលភាសាវៀតណានៅតៃវ៉ាន់
បញ្ជាក់​ពី​ម៉ាក​ផលិតផល​កសិកម្ម​ស្អាត​ពី​ផលិតផល OCOP
អភិរក្ស​ភាសា​វៀតណាម​តាមរយៈ​ឧបករណ៍​ភ្លេង និង​ម្ហូបអាហារ
បច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យនាវានេសាទ៖ គន្លឹះក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
eCDT - ដំណោះស្រាយចំពោះបញ្ហា "កាតលឿង" IUU