Trending now

សាលាភាសាវៀត​ណាម AWO - កន្លែងថែ​រក្សា​វប្បធម៌​ប្រពៃណី​របស់​ជន​ជាតិ​វៀត​ណាម​ក្នុង​ប្រទេស​អាល្លឺម៉ង់

22:34 | 27/11/2023 ឌឹកអាញ់

យុគសម័យ - យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុងប៊ែរឡាំង ពិធីបុណ្យគ្រួសារ ដែលជាថ្ងៃប្រពៃណីប្រចាំឆ្នាំរបស់សាលាភាសាវៀតណាម AWO នៅប្រទេសអាល្លឺម៉ង់ បានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែវិច្ឆិកា នៅសាលាក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ក្នុងឱកាសខួបលើកទី ១៥ របស់សាលា និងទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា។

វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​អភិក្រម​និង​អនុវត្ត​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ផ្នែក វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​អភិក្រម​និង​អនុវត្ត​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ច្រើន​ផ្នែក
សិល្បករ​ សិល្បការិនី​អន្តរជាតិ​ រៀប​ចំ​​​សិក្ខាសាលាជាច្រើន​  ច្នៃប្រតិដ្ឋ​ស្នាដៃ​សិប្បកម្ម​ដោយ​ការ​រវៃ​អំបោះ​ប្រពៃណី​ របស់ជនជាតិភាគតិចវៀតណាម សិល្បករ​ សិល្បការិនី​អន្តរជាតិ​ រៀប​ចំ​​​សិក្ខាសាលាជាច្រើន​ ច្នៃប្រតិដ្ឋ​ស្នាដៃ​សិប្បកម្ម​ដោយ​ការ​រវៃ​អំបោះ​ប្រពៃណី​ របស់ជនជាតិភាគតិចវៀតណាម
លោកស្រី Nguyen Thu Loan ជាគ្រូបង្រៀនភាសាវៀតណាមតែម្នាក់គត់ក្នុងរយៈពេល ១៥ ឆ្នាំនៅសាលាវៀតណាមនៃមជ្ឈមណ្ឌលពហុវប្បធម៌ AWTO នៅទីក្រុង Berlin
អ្នកគ្រូNguyen Thu Loan ជាគ្រូបង្រៀនភាសាវៀតណាមតែម្នាក់គត់ក្នុងរយៈពេល ១៥ ឆ្នាំនៅសាលាវៀតណាមនៃមជ្ឈមណ្ឌលពហុវប្បធម៌ AWTO នៅទីក្រុង Berlin

សាលាភាសាវៀតណាម AWO ជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលពហុវប្បធម៌ Bayouma-Haus ក្នុងស្រុក Friedrichshain-Kreuzberg ទីក្រុង Berlin ហើយត្រូវបានដឹកនាំដោយអ្នកគ្រូ Nguyen Thu Loan អស់រយៈពេល ១៥ ឆ្នាំមកហើយ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក Phan Quang Van លេខាទី១ ទទួលបន្ទុកផ្នែកអប់រំ នៃស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់; លោក Oliver Nöll អនុប្រធានស្រុក Friedrichshain-Kreuzberg ក្រុមប្រឹក្សាស្រុកសម្រាប់សេវាស៊ីវិល; លោកស្រី Natascha Garay នាយកមជ្ឈមណ្ឌលពហុវប្បធម៌ Bayouma-Haus និងសិស្សានុសិស្ស និងឪពុកម្តាយជាច្រើនជំនាន់។

ថ្លែងក្នុងពិធីនេះ លោក Oliver Nöll បានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំមកនេះ ក្រុមជនបរទេសជាច្រើនក្រុមបានផ្លាស់ទីលំនៅ ទៅរស់នៅក្នុងខ័ណ្ឌ Friedrichshain-Kreuzberg ប៉ុន្តែជនជាតិវៀតណាមជាក្រុមធំជាងគេ។ ការអភិវឌ្ឍន៍ដ៏រឹងមាំរបស់សហគមន៍វៀតណាមមិនត្រឹមតែរីកសាយភាួរាលដាលដល់សហគមន៍ដើមកំណើតអាល្លឺម៉ង់ប៉ុណ្ណោះទេ ថែមទាំងដល់សហគមន៍បរទេសផ្សេងទៀតផងដែរ។ លោក​បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​ការ​រួម​ចំណែក​ដ៏​ធំ​របស់​សហគមន៍​វៀតណាម​ក្នុង​សហគមន៍​ទូទៅ​របស់​ស្រុក។

ក្នុងនាមស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Phan Quang Van បានកោតសរសើរយ៉ាងកក់ក្តៅចំពោះការខិតខំប្រឹងប្រែងរបស់សាលាភាសាវៀតណាម AWO លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោក Phan Quang Van ក៏បានទទួលស្គាល់ការរួមវិភាគទានរបស់មជ្ឈមណ្ឌលពហុវប្បធម៍ Bayouma Haus និងអង្គការវៀតណាមនៅប្រទេសអាល្លឺម៉ង់ក្នុងការជំរុញចលនាបង្រៀនភាសាវៀតណាម និងវប្បធម៌វៀតណាមនៅរដ្ឋធានី Berlin។ លោក Phan Quang Van បានអះអាងថា ក្នុងសម័យសមាហរណកម្មសេដ្ឋកិច្ច ការរៀនភាសាវៀតណាម និងវប្បធម៌វៀតណាមកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ព្រោះវាជួយប្រជាជនវៀតណាមធ្វើសមាហរណកម្មកាន់តែប្រសើរឡើងក្នុងសង្គមម្ចាស់ផ្ទះ ហើយទន្ទឹមនឹងនោះ ជួយណែនាំ និងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ។

ក្នុងឱកាសនេះ លោក Phan Quang Van ក៏បានប្រគល់សៀវភៅសិក្សាវៀតណាមមួយចំនួនដល់សាលាភាសាវៀតណាម AWO ក្នុងនាមស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ផងដែរ។

ពិធីបុណ្យគ្រួសារគឺជាថ្ងៃប្រពៃណីប្រចាំឆ្នាំរបស់សាលាភាសាវៀតណាម AWO ប៉ុន្តែត្រូវបានអាក់ខានក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩។ ឆ្នាំនេះ ទិវាគ្រួសារត្រូវបានចាប់ផ្តើមឡើងវិញ ដែលនាំមកនូវភាពរំភើបដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឪពុកម្តាយ៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ភាសាវៀតណាមនៅក្នុងលេនដ្ឋាននៅ Odessa (អ៊ុយក្រែន)
ថ្នាក់ភាសាវៀតណាមនៅ Östergötland៖ បញ្ជូនអត្តសញ្ញាណវៀតណាមនៅប្រទេសស៊ុយអែត
វៀតណាម-អាហ្វ្រិកខាងត្បូងពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត
វៀតណាមអះអាង​ពី​ការ​សន្យា​ខ្ពស់បំផុតចំពោះការអភិវឌ្ឍសហគមន៍ហ្វ្រង់កូហ្វូន​
លើកកំពស់សមត្ថភាពទប់ស្កាត់ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្លងដែន