Trending now

គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាម មកទស្សនកិច្ច និងធ្វើការនៅប្រទេសកម្ពុជា

14:59 | 16/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា លោកឧត្តមសេនីយ៍ឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជា។

សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា
គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាម មកទស្សនកិច្ច និងធ្វើការនៅប្រទេសកម្ពុជា
គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាម មកទស្សនកិច្ច និងធ្វើការនៅប្រទេសកម្ពុជា

នៅក្នុងជំនួបទាំងនេះ លោក Luong Tam Quang បានបញ្ជាក់ពីគោលការណ៍របស់បក្ស និងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ ហើយបានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារនេះក្នុងបំណងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

ទន្ទឹមនឹងនោះ លោក Luong Tam Quang បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ លោក Luong Tam Quang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលក្រសួងទាំងពីរសម្រេចបាននាពេលថ្មីៗនេះ ហើយបានស្នើឲ្យ កម្ពុជាបន្តសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការសន្តិសុខជាធរមាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការទទួលបានសញ្ជាតិខ្មែរ ធានានូវសិទ្ធិស្របច្បាប់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរការងារសម្រាប់ប្រជាជនដែលមានដើមកំណើតវៀតណាមដើម្បីឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេសកម្ពុជា។

លោក Luong Tam Quang ក៏បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងសហការការស៊ើបអង្កេត។ល។

ថ្នាក់ដឹកនាំកម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងនគរបាលវៀតណាម ដែលតែងតែសហការយ៉ាងជិតស្និទ្ធ ចែករំលែកបទពិសោធន៍ និងជួយគាំទ្រក្រសួងមហាផ្ទៃកម្ពុជា ក្នុងការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើននាពេលកន្លងមក។ ថ្នាក់ដឹកនាំកម្ពុជាសង្កត់ធ្ងន់លើការរក្សា និងបង្កើនកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីជួយផ្លាស់ប្តូរព័ត៌មាន និងស្ថានភាព រួមចំណែកដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាស្មុគ្រស្មាញដែលកើតឡើង... ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស