Trending now

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្សនិងប្រើប្រាស់ប្រកបដោយនិរន្តរភាព​ជីវចម្រុះនៅដែនសមុទ្រស្ថិតនៅក្រៅសិទ្ធិយុត្តាធិការជាតិ ​

12:00 | 25/09/2023

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨ កាលពីថ្ងៃទី២០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះនៅដែនសមុទ្រស្ថិតក្រៅសិទ្ធិយុត្តាធិការជាតិ។

វិស័យទេសចរណ៍របស់ខេត្ត Binh Duong (ប្រទេសវៀតណាម) ផ្សារភ្ជាប់ជាមួយនឹងមុខរបរសិប្បកម្មប្រពៃណី វិស័យទេសចរណ៍របស់ខេត្ត Binh Duong (ប្រទេសវៀតណាម) ផ្សារភ្ជាប់ជាមួយនឹងមុខរបរសិប្បកម្មប្រពៃណី
គោលដៅទេសចរណ៍សម្រាប់ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ នៅវៀតណាម គោលដៅទេសចរណ៍សម្រាប់ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ នៅវៀតណាម
រដ្ឋមន្ត្រីការបរទេស Bui Thanh Son ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះនៅដែនសមុទ្រស្ថិតនៅក្រៅសិទ្ធិយុត្តាធិការជាតិ ។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពជីវចម្រុះនៅដែនសមុទ្រស្ថិតនៅក្រៅសិទ្ធិយុត្តាធិការជាតិ ។

វៀតណាមគឺជាប្រទេសដំបូងមួយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយបានផ្ញើសារដ៏រឹងមាំថា វៀតណាមជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមដៃជាមួយបណ្តាប្រទេសនៅលើពិភពលោកដើម្បីដោះស្រាយបញ្ហាសកល រួមចំណែកដល់សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រទេសជាង ៦០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ការអនុម័តនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ ក្នុងបរិបទនៃការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ១៤ ស្តីពីការអភិរក្សនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពសមុទ្រនិងធនធានសមុទ្រ។ នេះគឺជាកិច្ចព្រមព្រៀងទី៣ ដែលបានចរចានិងចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយអះអាងសារជាថ្មីអំពីតួនាទី និងសារៈសំខាន់នៃអនុសញ្ញានេះដែលជាក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាពទាំងអស់នៅលើសមុទ្រនិងមហាសាគរ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានបន្ទាប់ពីមានប្រទេសចំនួន ៦០ បានផ្តល់សច្ចាប័ន និងអនុម័ត។

ថ្លែងជាមួយសារព័ត៌មានក្រោយពិធីចុះហត្ថលេខានោះ លោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាឯកសារដំបូងបង្អស់ដើម្បីកែសម្រួលលើគ្រប់ជ្រុងជ្រោយនៃការអភិរក្សនិងការប្រើប្រាស់ធនធានហ្សែនសមុទ្រប្រកបដោចីរភាពនៅដែនសមុទ្រអន្តរជាតិ។ ការចុះហត្ថលេខាលើសេចក្តីព្រាងកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីការពារបរិស្ថានសមុទ្រ បើកឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលបាន ចូលរួមការស្រាវជ្រាវ និងទទួលផលពីធនធានហ្សែននៅក្នុងដែនសមុទ្រអន្តរជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា