Trending now

វៀតណាម កំណត់សន្តិសុខអាកាស ចរណ៍ជាភារកិច្ចសំខាន់ពិសេស

09:07 | 20/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

តាមលោកឧបនាយករដ្ឋមន្ត្រីថា ក្នុងដំណើរការអភិវឌ្ឍន៍ បញ្ហាសុវត្ថិភាពនិងសន្តិសុខ អាកាសចរណ៍ ជានិច្ចកាលទទួលបានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធរបស់វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការ គាំទ្រប្រកបដោយប្រសិទ្ធភាពរបស់អង្គការនិងដៃគូអន្តរជាតិ។

គោលដៅទេសចរណ៍សម្រាប់ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ នៅវៀតណាម គោលដៅទេសចរណ៍សម្រាប់ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ នៅវៀតណាម
អភិរក្សបេតិកភណ្ឌវប្បធម៌របស់ជនជាតិខ្មែរនៅវៀតណាម អភិរក្សបេតិកភណ្ឌវប្បធម៌របស់ជនជាតិខ្មែរនៅវៀតណាម
វៀតណាម កំណត់សន្តិសុខអាកាស ចរណ៍ជាភារកិច្ចសំខាន់ពិសេស
វៀតណាម កំណត់សន្តិសុខអាកាស ចរណ៍ជាភារកិច្ចសំខាន់ពិសេស

នាព្រឹកថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើក “សន្និសីទសុវត្ថិភាព និងប្រតិបត្តិការអាកាសចរណ៍ពិភពលោកឆ្នាំ ២០២៣” ដែលប្រព្រឹត្តទៅនៅទីក្រុង ហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានឲ្យដឹងថា៖ វៀតណាម កំណត់ការធានាសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជាភារកិច្ចសំខាន់ពិសេស។ តាមលោកឧបនាយករដ្ឋមន្ត្រីថា ក្នុងដំណើរការអភិវឌ្ឍន៍ បញ្ហាសុវត្ថិភាពនិងសន្តិសុខ អាកាសចរណ៍ ជានិច្ចកាលទទួលបានការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ននិងមូលដ្ឋានពាក់ព័ន្ធរបស់វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការ គាំទ្រប្រកបដោយប្រសិទ្ធភាពរបស់អង្គការនិងដៃគូអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមរក្សាសន្ទស្សន៍សុវត្ថិភាពប្រតិបត្តិការខ្ពស់ ហើយត្រូវបានផ្តល់វិញ្ញាបនប័ត្រ ប្រតិបត្តិការប្រកបដោយសុវត្ថិភាពដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។ អំពីភារកិច្ចនាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានឲ្យដឹងថា៖

“ភារកិច្ចនិងតម្រូវការសម្រាប់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការធានា សន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍បានល្អ នឹងកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ដែល ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការ សម្របសម្រួល ទាំងនៅកម្រិតជាតិ តំបន់ និងពិភពលោក។ យើងខ្ញុំ ស្នើឲ្យសមាគម ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដៃគូអន្តរជាតិបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតស្តង់ដារសុវត្ថិភាពប្រតិបត្តិការ; បង្កើនការតភ្ជាប់ ការចែករំលែកព័ត៌មាន និង បទពិសោធន៍ក្នុងការធានាសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជាសកល; ស្នើ យ៉ាងសកម្មនូវគំនិតផ្តួចផ្តើម និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការធានាសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា