Trending now

ជំរុញ​ដំណោះ​ស្រាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់

09:39 | 30/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២៩ សីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអញ្ជើញជាអធិបតីសន្និសីទអនឡាញដោយមានការចូលរួមពីសមាជិកនៃគណៈកម្មាធិការជាតិដឹកនាំការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមែនបទប្បញ្ញត្តិ (IUU) និងថ្នាក់ដឹកនាំបណ្តាខេត្ត ក្រុងនៅមាត់សមុទ្រ។

ភូមិ​នេសាទ​ដ៏​សុខសាន្ត មាន​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ោង​តាម​ម៉ូតូ​ពី​ទីក្រុង​ហូជីមិញ ភូមិ​នេសាទ​ដ៏​សុខសាន្ត មាន​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ោង​តាម​ម៉ូតូ​ពី​ទីក្រុង​ហូជីមិញ
ដំណោះស្រាយជាបន្តបន្ទាប់ដើម្បី ដំណោះស្រាយជាបន្តបន្ទាប់ដើម្បី "ជំរុញ" ការដឹកជញ្ជូនតាមផ្លូវទឹក វៀតណាម-កម្ពុជា កើនឡើងជាង ២០%
ជំរុញ​ដំណោះ​ស្រាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់
ជំរុញ​ដំណោះ​ស្រាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់

របាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យទូកនេសាទត្រូវបានដាក់ឱ្យដំណើរការពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ដោយចែករំលែកនិងតភ្ជាប់រវាងស្ថាប័ននិងអង្គភាពពាក់ព័ន្ធ; រៀបចំមន្ត្រីប្រចាំការ ២៤/២៤ ម៉ោងដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពរបស់ទូកនេសាទនៅលើសមុទ្រ។ រហូតមកដល់ពេលនេះ ទូកនេសាទចំនួនជាង ១០០.០០០កប៉ាល់ ដែលមានប្រវែងពី ៦-១៥ ម៉ែត្របានដំឡើងឧបករណ៍ត្រួតពិនិត្យ; ការងារផ្សព្វផ្សាយ ឃោសនា និងការបណ្តុះបណ្តាលស្តីពី IUU បន្តត្រូវបានជំរុញយ៉ាងខ្លាំង។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានស្នើថា៖ “ពង្រឹងការត្រួតពិនិត្យនិងដោះស្រាយការរំលោភបំពានតាមក្រិត្យលេខ ៤២ ស្តីពីការដាក់ពិន័យក្នុងវិស័យជលផល គឺជាកត្តាសំខាន់ណាស់ ដែលផ្តោតលើនាវាដែលបំពានដែនទឹកបរទេស។ ស៊ើបអង្កេតប្រភពដើម និងដោះស្រាយការបំពានច្បាប់។ តាមការប៉ាន់ស្មានថា ជលផលប្រហែល ៥ ម៉ឺនតោនត្រូវការនាំចេញ ប្រសិនបើគណៈកម្មការអឺរ៉ុប (EC) មិនដកកាតលឿងទេ វានឹងបាត់បង់ឱកាសហើយត្រូវបន្តដកកាតលឿងរយៈពេលជាច្រើនឆ្នាំខាងមុខ”។

យោងតាមឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang នៅខែតុលា ក្រុមអធិការកិច្ចរបស់គណៈកម្មការអឺរ៉ុបនឹងធ្វើទស្សនកិច្ចនៅវៀតណាម ដូច្នេះក្រសួង ស្ថាប័ន និងសមាជិកគណៈកម្មាធិការដឹកនាំ IUU សង្កត់ធ្ងន់លើការអនុវត្តវិធានការខ្លាំង ដើម្បីកុំឱ្យមានស្ថានភាពកប៉ាល់នេសាទរំលោភលើការនេសាទខុសច្បាប់នៅបរទេស។ បន្តរៀបចំក្រុមការងារចុះពិនិត្យ ណែនាំ និងជំរុញឱ្យមូលដ្ឋានជំនះលើចំណុចខ្វះខាត ដែនកំណត់ និងធានាការអនុវត្តយ៉ាងតឹងរឹងនូវបទបញ្ញត្តិស្តីពីការប្រឆាំងការនេសាទ IUU៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងរូបភាពភាសាវៀតណាមជាភាសារួសរាយរាក់ទាក់
រដ្ឋាភិបាលអមដំណើរ បង្កើត និងចាក់គ្រឹះដ៏រឹងមាំសម្រាប់ប្រទេសឈានចូលយុគសម័យថ្មី
ខេត្ត An Giang ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា
ក្រសួងសំណង់៖ ការបញ្ចេញទុនវិនិយោគសាធារណៈសម្រេចបានជាង ៥៤% នៃផែនការប្រចាំឆ្នាំ
ប្រជាជនវៀតណាមជាច្រើនបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមមនុស្សធម៌របស់ Viettel Campuchia