Trending now

អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Vo Van Thuong បើកឱកាសថ្មីសម្រាប់ទំនាក់ទំនងជាមួយបុរីវ៉ាទីកង់

08:00 | 28/07/2023 ឌឹកអាញ់

យុគសម័យ - យោងតាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា លោកប្រធានរដ្ធ Vo Van Thuong នឹងទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់។ នេះគឺជាទំនាក់ទំនងកម្រិតខ្ពស់លើកដំបូងរវាងភាគីទាំងពីរក្នុងរយៈពេល ៧ ឆ្នាំកន្លងមក ហើយជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតសម្រាប់ភាគីទាំងពីរដើម្បីពិភាក្សាលើការជំរុញទំនាក់ទំនងក៏ដូចជាសកម្មភាពរបស់សាសនាកាតូលិកវៀតណាម។

ប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខគ្រួសារបណ្ឌិតរូបវិទ្យាជនជាតិវៀតណាមនៅប្រទេសអូទ្រីស ប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅសួរសុខទុក្ខគ្រួសារបណ្ឌិតរូបវិទ្យាជនជាតិវៀតណាមនៅប្រទេសអូទ្រីស
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីសរបស់លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីសរបស់លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ
អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Vo Van Thuong បើកឱកាសថ្មីសម្រាប់ទំនាក់ទំនងជាមួយបុរីវ៉ាទីកង់
អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Vo Van Thuong បើកឱកាសថ្មីសម្រាប់ទំនាក់ទំនងជាមួយបុរីវ៉ាទីកង់

វាយតំលៃសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមចំពោះទំនាក់ទំនងវៀតណាម-បុរីវាទីកង់និយាយដោយឡែក ជាពិសេសទំនាក់ទំនងសហគមន៍កាតូលិកនៅវៀតណាម និយាយរួម អនុរដ្ឋមន្ត្រីការបរទេស Le Thi Thu Hang បានអះអាងថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម - បុរីវ៉ាទីកង់មានការរីកចម្រើនជាវិជ្ជមាន។ ភាគីទាំងពីររក្សាទំនាក់ទំនងកម្រិតខ្ពស់ ក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការក្រុមការងាររួម។ ចាប់តាំងពីឆ្នាំ ២០១១ មក តំណាងអចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ បានធ្វើសកម្មភាពនៅវៀតណាម។

អនុរដ្ឋមន្ត្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា រដ្ឋវៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងធានាសេរីភាពខាងជំនឿសាសនា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសាសនាជាទូទៅ និងសាសនាកាតូលិកនិយាយដោយឡែក ស្របតាមច្បាប់សាសនាកាតូលិកវៀតណាម។ ចំណែកឯបុរីវ៉ាទីកង់ សម្តេចប៉ាប Benedict XVI បានចេញសេចក្តីណែនាំ និងសារផ្តាំផ្ញើដល់ឥស្សរជន និងសាសនាកាតូលិកវៀតណាម ឲ្យដើរតាមទិសដៅ “រួមដំណើរជាមួយប្រទេសជាតិ” “កាតូលិកល្អក៏ជាពលរដ្ឋល្អ” លើកទឹកចិត្តសហគមន៍កាតូលិកវៀតណាម រួមវិភាគទានដល់ប្រទេសជាតិ។

អនុរដ្ឋមន្ត្រី Le Thi Thu Hang បានឲ្យដឹងថា ក្នុងបរិបទបច្ចុប្បន្ន ការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងរវាងវៀតណាម និង បុរីវ៉ាទីកង់ក៏នឹងបង្កើតគុណសម្បត្តិជាច្រើនសម្រាប់ការតភ្ជាប់រវាងបុរីវ៉ាទីកង់ និងសាសនាកាតូលិកវៀតណាមផងដែរ។ អនុរដ្ឋមន្ត្រី Le Thi Thu Hang បានសំដែងជំនឿថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នឹងបើកនូវទស្សនវិស័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា