Trending now

និស្សិតឡាវ និងកម្ពុជាក្នុងថ្នាក់ត្រៀមភាសារវៀតណាម លាគ្នានៅសាលាមិត្តភាព T៨០

11:00 | 29/07/2023 ឌឹកអាញ់

យុគសម័យ - នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ សាលាមិត្តភាព T៨០ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់និស្សិតអន្តរជាតិឡាវ និងកម្ពុជាក្នុងឆ្នាំសិក្សា ២០២២-២០២៣។

និស្សិតឡាវ និងកម្ពុជាចំនួន ១៧១នាក់ ត្រូវបានផ្តល់កញ្ចប់ពិនិត្យសុខភាព និងថ្លៃធ្វើតេស្តបើកបរកម្រិត A១ និស្សិតឡាវ និងកម្ពុជាចំនួន ១៧១នាក់ ត្រូវបានផ្តល់កញ្ចប់ពិនិត្យសុខភាព និងថ្លៃធ្វើតេស្តបើកបរកម្រិត A១
និស្សិតឡាវ និងកម្ពុជាចូលរួមទិវាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និស្សិតឡាវ និងកម្ពុជាចូលរួមទិវាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
និស្សិតឡាវ និងកម្ពុជាក្នុងថ្នាក់ត្រៀមភាសារវៀតណាម លាគ្នានៅសាលាមិត្តភាព T៨០
និស្សិតឡាវ និងកម្ពុជាក្នុងថ្នាក់ត្រៀមភាសារវៀតណាម លាគ្នានៅសាលាមិត្តភាព T៨០

ថ្លែងក្នុងពិធីនេះ លោកជំទាវ Chea Kimtha ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះបុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលាមិត្តភាព T៨០ ដែលបានជួយ យកចិត្តទុកដាក់ និងបង្កើតឱកាសដល់សិស្សានុសិស្ស ក្នុងការបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតក៏បានអបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់វគ្គសិក្សាភាសាវៀតណាមដោយជោគជ័យ ដើម្បីជាការត្រៀមខ្លួនសម្រាប់បន្តការសិក្សាមុខវិជ្ជាផ្សេងៗនៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា។

ចែករំលែកពីអារម្មណ៍របស់គាត់នៅពេលបែកគ្នា លោក Somphone Valybounchanhសិស្សថ្នាក់ A៤ បាននិយាយថា “សាលាមិត្តភាព T៨០ គឺជាផ្ទះទីពីររបស់ខ្ញុំ លោកគ្រូអ្នកគ្រូគឺដូចជាឪពុកម្តាយរបស់ខ្ញុំ។ ៩ខែកន្លងទៅ គឺជាពេលវេលាដ៏មានតម្លៃជាមួយមិត្តភ័ក្តិ និងលោកគ្រូ អ្នកគ្រូ ដែលខ្ញុំមិនអាចបំភ្លេចបាន"។

Kay Keo Phommasone សិស្សថ្នាក់ A១ ក៏បានបង្ហាញពីអារម្មណ៍របស់នាង ចំពោះការស្រលាញ់ចូលចិត្តពីអ្នកគ្រូថា៖ "ខ្ញុំចាត់ទុក អ្នកគ្រូ Ly អ្នកគ្រូ My អ្នកគ្រូ Thuy និងអ្នកគ្រូ Hang ជាម្តាយរបស់ខ្ញុំ។ ពេលខ្ញុំមកវៀតណាមដំបូង ភាសាវៀតណាមរបស់ខ្ញុំខ្សោយណាស់ ដែលធ្វើអោយខ្ញុំតែងតែមានអារម្មណ៍មិនមានទំនុកចិត្តខ្លួនឯង។ ប៉ុន្តែ​បន្ទាប់​ពី​បាន​សិក្សា​នៅ​សាលា​នេះ​មួយ​រយៈ​ដោយសារ​លោកគ្រូ អ្នកគ្រូ ខ្ញុំ​មាន​ទំនុក​ចិត្ត​និង​មាន​ភាព​ប្រសើរ​ឡើង​"។

នៅក្នុងពិធីនេះ សិស្សានុសិស្សឡាវ និងកម្ពុជាបានរួមគ្នាសម្តែងតន្ត្រីជាភាសាវៀតណាម ដើម្បីជាការរំលឹកដល់សមិទ្ធិផលនៃការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមិត្តភាព T៨០។

អ្នកគ្រូ Pham Dung សាស្ត្រាចារ្យនៅសាលាមិត្តភាព T៨០ បានចែករំលែកថា ការសិក្សារយៈពេល ៩ ខែបានជួយសិស្សានុសិស្សមិនត្រឹមតែនិយាយភាសាវៀតណាមបានល្អប៉ុណ្ណោះទេ ថែមទាំងយល់កាន់តែច្បាស់អំពីវប្បធម៌វៀតណាមផងដែរ។ សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​មាន​វិស្សមកាល​រដូវ​ក្តៅ ហើយ​ត្រៀម​ខ្លួន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​វៀតណាម៕

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន