Trending now

សកម្មភាពតបស្នងសងគុណដ៏មានអត្ថន័យជាច្រើនក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធជនពលី

09:17 | 21/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

លោកអនុប្រធានរដ្ឋសភា ឧត្តមសេនីយឯក Tran Quang Phuong បានថ្លែងអំណរគុណរបស់បក្ស រដ្ឋ និងប្រជាជនចំពោះ ពលីកម្មរបស់យុទ្ធជនពលីក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងការពារមាតុភូមិ។

ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី និងលើកតម្កើងបុគ្គលដែលមានគុណូបការៈចំពោះបដិវត្តន៍ ឆ្នាំ ២០២២ ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី និងលើកតម្កើងបុគ្គលដែលមានគុណូបការៈចំពោះបដិវត្តន៍ ឆ្នាំ ២០២២
វៀតណាម៖ ការតាំងពិព័រណ៍ “គងវង្សជារៀងរហូតជាមួយពេលវេលា​” វៀតណាម៖ ការតាំងពិព័រណ៍ “គងវង្សជារៀងរហូតជាមួយពេលវេលា​”
សកម្មភាពតបស្នងសងគុណដ៏មានអត្ថន័យជាច្រើនក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធជនពលី។​រូបថតTTXVN
សកម្មភាពតបស្នងសងគុណដ៏មានអត្ថន័យជាច្រើនក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធជនពលី។​រូបថតTTXVN

នារសៀលថ្ងៃម្សិលមិញ (ទី ១៨ កក្កដា) លោកអនុប្រធានរដ្ឋសភា ឧត្តមសេនីយឯក Tran Quang Phuong បានដឹកនាំគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនៅខេត្ត Dak Lak ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២៣)។

នៅទីនេះ លោកអនុប្រធានរដ្ឋសភា ឧត្តមសេនីយឯក Tran Quang Phuong បានថ្លែងអំណរគុណរបស់បក្ស រដ្ឋ និងប្រជាជនចំពោះ ពលីកម្មរបស់យុទ្ធជនពលីក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងការពារមាតុភូមិ។ លោកអនុប្រធានរដ្ឋសភាបានស្នើឲ្យសាច់ញ្ញាតិ គ្រួសារយុទ្ធជនពលីបន្តពង្រីកប្រពៃណីបដិវត្តន៍ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងទីប្រជុំជនវប្បធម៌ អរិយធម៌ ហើយរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់មូលដ្ឋាន។ នាព្រឹកម្សិលមិញដដែល នៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Dak Lak គណៈប្រតិភូបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ថ្វាយផ្កាយុទ្ធជនពលីក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងការពារមាតុភូមិ។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត Dak Lak ក៏បានចំណាយទឹកប្រាក់ជាង ៦ ពាន់លានដុង (ប្រហែល ២៥ ម៉ឺនដុល្លារអាមេរិក) ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយជូនដល់គ្រួសារគោលនយោបាយ អ្នកមានគុណូបការៈ រៀបចំសកម្មភាពគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋានខេត្ត។ លោក Nguyen Quang Thuan អនុប្រធានមន្ទីរការងារ-យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Dak Lak បានឲ្យដឹងថា៖ “ថ្នាក់ដឹកនាំខេត្តបានចាត់បញ្ជូនគណៈប្រតិភូចំនួន ៨ ក្រុម អញ្ជើញ ចុះសួរសុខទុក្ខដល់មុខសញ្ញាគោលនយោបាយ។ ទន្ទឹមនឹងនោះ មន្ទីរ ការងារ-យុទ្ធជនពិការ និងសង្គមកិច្ចខេត្តក៏បានសហការជាមួយអង្គភាពពាក់ព័ន្ធនានាបន្តធ្វើការកៀរគរប្រភពកម្លាំងដើម្បីថែទាំដល់អ្នកមានគុណូបការៈផងដែរ”។

ក្នុងខែនេះ ទីក្រុងហាណូយបានប្រគល់អំណោយជាង ១២១ ០០០ កញ្ចប់ជូនអ្នកមានគុណូបការៈចំពោះបដិវត្តន៍ និងបុគ្គល សមូហភាពឆ្នើមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា