Trending now

វៀតណាមបន្តសហការជាមួយ WIPO លើបញ្ហាកម្មសិទ្ធិបញ្ញា

09:20 | 13/07/2023

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកក្កដា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Nguyen Hoang Giang បានចូលរួមសម័យប្រជុំលើកទី ៦៤ នៃមហា សន្និបាតសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភព លោក (WIPO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កសាងផែនទីគ្រឿងផ្សំធ្វើម្ហូបអាហារវៀតណាម - ផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់ពិភពលោក កសាងផែនទីគ្រឿងផ្សំធ្វើម្ហូបអាហារវៀតណាម - ផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់ពិភពលោក
អន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានមហាសន្និបាត WIPO ២០១៨-២០១៩ អន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានមហាសន្និបាត WIPO ២០១៨-២០១៩
វៀតណាមបន្តសហការជាមួយ WIPO លើបញ្ហាកម្មសិទ្ធិបញ្ញា
វៀតណាមបន្តសហការជាមួយ WIPO លើបញ្ហាកម្មសិទ្ធិបញ្ញា

ថ្លែងមតិក្នុងសម័យប្រជុំស្ដីពីកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍ នាថ្ងៃទី ១១ កក្កដា អនុរដ្ឋមន្ត្រី លោក Nguyen Hoang Giang បានអះអាងថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ WIPO ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា សកលប្រកបដោយបរិយាប័ន្ន តុល្យភាព និងប្រសិទ្ធភាព ដែលអាចឱ្យមានការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

ក៏នាថ្ងៃទី ១១ ខែកក្កដា គណៈប្រតិភូវៀតណាមបានជួបពិភាក្សាការងារជាមួយអគ្គនាយក WIPO លោក Daren Tang។ អនុរដ្ឋមន្ត្រី លោក Nguyen Hoang Giang បានអះអាងថា វៀតណាមជានិច្ចកាលចាប់អារម្មណ៍ចំពោះសកម្មភាពវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ក្នុងនោះកម្មសិទ្ធិបញ្ញាជាកត្តាសំខាន់។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង WIPO និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា អំពីការជួយជ្រោមជ្រែងមជ្ឈមណ្ឌលស្រាវជ្រាវ បណ្តុះបណ្តាល គាំទ្រ និងផ្តល់យោបល់ សំដៅលើកកំពស់ជំនាញ និងចំណេះដឹងដល់អ្នកជំនាញ សហគ្រាសនិងកម្មាភិបាលវៀតណាម។

ក្នុងឱកាសនេះ គណៈប្រតិភូមានសកម្មភាពជួបប្រាស្រ័យទ្វេភាគីជាមួយតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ព្រមទាំងបានទៅទស្សនាគំរូនៃការការពារ និងគ្រប់គ្រងសូចនាករភូមិសាស្ត្រនៅប្រទេសស្វីសផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យ គឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាមថ្មី
មិត្តចិនចែករំលែកអនុស្សាវរីយ៍ និងអារម្មណ៍ក្នុងឱកាសទិវាបុណ្យជាតិវៀតណាមលើកទី៨០
កូន​ស្រី​ចិញ្ចឹម​របស់​ពូ Ho ចែករំលែក​អំពី​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​វៀតណាម
អភិបាលក្រុង Saint Petersburg (រុស្ស៊ី) អបអរសាទរទិវាបុណ្យជាតិវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទំនាក់ទំនងការទូតរបស់ប្រជាជន
លោក Boviengkham Vongdara៖ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការ​រីកចម្រើន និង​សាមគ្គីភាព​របស់​វៀតណាម