Trending now

ក្រុមបាល់ទាត់នារីវៀតណាមចេញដំណើរ​ទៅចូលរួម​វគ្គផ្តាច់ព្រ័ត្រ​នៃការប្រកួតបាល់ទាត់នារី​ពិភពលោកឆ្នាំ ២០២៣​

09:31 | 05/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅទីក្រុងហាណូយ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានប្រារព្ធពិធីចេញដំណើររបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ទៅចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកកីឡាបាល់ទាត់នារីពីភពលោកឆ្នាំ២០២៣។

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី
ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣
ក្រុមបាល់ទាត់នារីវៀតណាមចេញដំណើរ​ទៅចូលរួម​វគ្គផ្តាច់ព្រ័ត្រ​នៃការប្រកួតបាល់ទាត់នារី​ពិភពលោកឆ្នាំ ២០២៣​
ក្រុមបាល់ទាត់នារីវៀតណាមចេញដំណើរ​ទៅចូលរួម​វគ្គផ្តាច់ព្រ័ត្រ​នៃការប្រកួតបាល់ទាត់នារី​ពិភពលោកឆ្នាំ ២០២៣​

ក្នុងពិធីនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan អះអាងថា៖ ក្រុមបា់ទាត់នារីវៀតណាមទទួលបានសិទ្ធិចូលរួមការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅប្រទេសនូវែលសេឡង់និងអូស្ត្រាលីចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា គឺជាស្នាដៃមានអត្ថន៍យប្រវត្តិសាស្ត្ររបស់កីឡាបាល់ទាត់វៀតណាមនិយាយរួម និងកីឡាបាល់ទាត់នារីនិយាយដោយឡែក។

នៅក្នុងពិធីនេះ អង្គភាពអមដំណើរជាមួយកីឡាបាល់ទាត់វៀតណាមបានផ្តល់ហិរញ្ញប្បទានជាង ៤២,០០០ ដុល្លារអាមេរិក ដល់ក្រុមបាល់ទាត់នារីវៀតណាម ដើម្បីលើកទឹកចិត្តនិងបង្ហាញពីការគោរពចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូបង្វឹក Mai Duc Chung និងកូនសិស្រ នាំមកនូវសមិទ្ធផលគួរឲ្យមោទនភាពចំពោះកីឡាវៀតណាម។

នាថ្ងៃទី ៥ កក្កដា ក្រុមបាល់ទាត់នារីវៀតណាមនឹងមកដល់ប្រទេសនូវែលសេឡង់ ហើយនឹងមានការប្រកួតមិត្តភាពចំនួន២ ជាមួយក្រុមនារីនូវែលសេឡង់ និងអេស្បាញ មុនពេលចូលរួមវគ្គផ្តាច់ព្រ័ត្រជាផ្លូវការ។ ក្នុងក្របខណ្ឌនៃពូល E នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ ក្រុមបាល់ទាត់នារីវៀតណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់នារីអាមេរិក (២២ ខែកក្កដា) ព័រទុយហ្គាល់ (២៧ ខែកក្កដា) និងហូឡង់ (១ ខែសីហា)៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី