Trending now

ខេត្ត៥ ដែលស្រូបទាញទេសចរបានច្រើនជាងគេ នាថ្ងៃឈប់សងចូលឆ្នាំ

16:32 | 23/08/2020 (បូកសរុបដោយឌីណា)

រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ។ ការឈប់សម្រាករយៈពេល៥ថ្ងៃនេះ គឺជាការសងថ្ងៃសម្រាក ទៅឲ្យបុគ្គលិក នយោជិត មន្ត្រីរាជការ កម្មករ កម្មការិនី ដែលមិនបានឈប់សម្រាកនៅថ្ងៃចូលឆ្នាំ កាលពីខែមេសាកន្លងទៅ។

ខេត្ត៥ ដែលស្រូបទាញទេសចរបានច្រើនជាងគេ នាថ្ងៃឈប់សងចូលឆ្នាំ ។ (រូបថត៖ Thmey Thmey.com)

មនុស្សជាង១.៤លាននាក់ បានដើរលេងកម្សាន្តនៅតាមទីតាំងទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា នាអំឡុងឈប់សម្រាកសងចូលឆ្នាំ រយៈពេល៥ថ្ងៃ។ ក្នុងចំណោមរាជធានី-ខេត្តទាំងអស់ មានខេត្តចំនួន៥ ដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ គឺសៀមរាប កំពត កែប បាត់ដំបង និងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សៀមរាបនៅតែជាគោលដៅទេសចរលំដាប់ទី១នៅកម្ពុជា ដែលបានទទួលលំហូរទេសចរជាង ២១ម៉ឺននាក់។ កំពត ស្ថិតនៅលេខរៀងទី ដែលមានទេសចរជាង១៨ម៉ឺននាក់ តាមពីក្រោយដោយខេត្តកែបដែលនៅក្បែរគ្នាជាមួយនឹងចំនួនទេសចរជាង១៤ម៉ឺននាក់។ ចំណែកបាត់ដំបង មានអ្នកទៅកម្សាន្តជាង១៣ម៉ឺននាក់ ខណៈខេត្តព្រះសីហនុ មានទេសចរជាង១១ម៉ឺននាក់។

ក្រៅពីខេត្តទាំង៥នេះ បណ្ដាខេត្តនៅភាគឦសានប្រទេស ក៏មានអ្នកដើរលេងច្រើនដែរ ក្នុងនោះមណ្ឌលគិរី ទទួលទេសចរបានជាង៤ម៉ឺននាក់ ខណៈរតនគិរី មានជាង៥ម៉ឺននាក់។ ឯខេត្តឆ្ងាយៗពីរាជធានីភ្នំពេញ ដូចជាបន្ទាយមានជ័យមានជាង២ម៉ឺននាក់,ឧត្តរមានជ័យមានជាង១ម៉ឺននាក់,ប៉ៃលិនមានជាង២ម៉ឺននាក់,ព្រះវិហារមានជាង៦ម៉ឺននាក់។ ដោយឡែកខេត្តស្វាយរៀង មានអ្នកដើរលេងតិចជាងគេ គឺតែជាង៤ពាន់ប៉ុណ្ណោះ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR