Trending now

ពិធីបើកមហោស្រពភាពយន្តអាស៊ី-Da Nang លើកទី១

18:49 | 10/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី ៩ ឧសភា នៅរោងមហោស្រព Trung Vuong ទីក្រុង Da Nang សមាគម លើកកម្ពស់ការអភិវឌ្ឍវិស័យភាពយន្តវៀតណាមបានសហការជាមួយមន្ទីរវប្បធម៌ និងកីឡាទីក្រុង ដើម្បីរៀបចំពិធីបើកមហោស្រពភាពយន្តអាស៊ីនៅទីក្រុង Da Nang ជាលើកដំបូង ឆ្នាំ ២០២៣ (DANAFF I)។

ទីក្រុង Da Nang ប្រកាសពិធីបុណ្យ និងព្រឹត្តិការណ៍ជាច្រើន ដើម្បីជំរុញទេសចរណ៍រដូវក្តៅ ទីក្រុង Da Nang ប្រកាសពិធីបុណ្យ និងព្រឹត្តិការណ៍ជាច្រើន ដើម្បីជំរុញទេសចរណ៍រដូវក្តៅ
Children of Vietnam ឧបត្ថម្ភជាង ១ពាន់លានដុង ដល់សិស្សជួបការលំបាកនៅស្រុក Cam Le (Da Nang) Children of Vietnam ឧបត្ថម្ភជាង ១ពាន់លានដុង ដល់សិស្សជួបការលំបាកនៅស្រុក Cam Le (Da Nang)
ពិធីបើកមហោស្រពភាពយន្តអាស៊ី-Da Nang លើកទី១
ពិធីបើកមហោស្រពភាពយន្តអាស៊ី-Da Nang លើកទី១

ទស្សនាកម្មវិធី DANAFF I មិត្តភ័ក្តិ និងសហការីភាពយន្តអន្តរជាតិមិនត្រឹមតែរីករាយនឹងស្នាដៃភាពយន្តវៀតណាមថ្មីបំផុតប៉ុណ្ណោះទេ ថែមទាំងមានការពេញចិត្តនឹងភាពយន្តប្លែកៗ នៃរោងកុនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; ផ្លាស់ប្តូរ និងរៀនពីអ្នកជំនាញភាពយន្តអន្តរជាតិ។

នៅមហោស្រពនេះ ទស្សនិកជននៅទីក្រុង Da Nang អាចទស្សនាការបញ្ចាំងភាពយន្តឥតគិតថ្លៃជិត ៩០រឿង នៅរោងកុនក្នុងទីក្រុង Da Nang។ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “ជាមួយនឹងមហោស្រពភាពយន្តអាស៊ី - Da Nang លើកទី១ ទីក្រុង Da Nang មានបំណងចង់បង្កើតព្រឹត្តិការណ៍ម៉ាកយីហោក្នុងតំបន់ និងអន្តរជាតិ ក្នុងវិស័យភាពយន្ត រួមចំណែកជំរុញសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការនៃវិស័យភាពយន្តរបស់វៀតណាមនិយាយរួម និងភាពយន្ត Da Nang និយាយដោយឡែក; នេះគឺជាឱកាសសម្រាប់ការផ្លាស់ប្តូរវិជ្ជាជីវៈរវាងអ្នកផលិតភាពយន្តអាជីពជាតិ និងអន្តរជាតិ; ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការក្នុងផលិតកម្ម ពង្រីកទីផ្សារភាពយន្ត ក៏ដូចជារួមចំណែកលើកតម្កើងមុខមាត់ប្រទេសជាតិ ប្រជាជន វៀតណាម និងទីក្រុង Da Nang ផងដែរ”។ មហោស្រពភាពយន្តអាស៊ី Da Nang ត្រូវបានប្រារព្ធឡើងពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ឧសភា ដោយមានចំណុចលេចធ្លោគឺការប្រកួតប្រជែងភាពយន្តជាពីរប្រភេទគឺពានរង្វាន់ភាពយន្តអាស៊ី-ពានរង្វាន់ភាពយន្តអាស៊ាន និងពានរង្វាន់ភាពយន្តវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di