នារសៀលថ្ងៃទី ២៧ មីនា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញពិភាក្សាការងារតាមអនឡាញជាមួយប្រធានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស លោក Zhao Leji។
ប្រព័ន្ធផ្សព្វផ្សាយប្រទេស LMC រួមចំណែកសំខាន់ក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ |
លោក ហ៊ុន សែន គាំទ្រ UN រួមចំណែកអភិវឌ្ឍ ក្រោយវិបត្តិកូវីដ ១៩ |
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue |
កិច្ចពិភាក្សាបានប្រព្រឹត្តិទៅបន្ទាប់ពីចិនបានរៀបចំដោយជោគជ័យសម័យប្រជុំលើកទី ១ សភាចិន នីតិកាលទី ១៤ ដោយបានសុក្រិតគណៈដឹកនាំរដ្ឋនីតិកាលថ្មី ហើយជាជំនួបដើមដំបូងរវាងថ្នាក់ដឹកនាំស្នូលរបស់បក្សទាំងពីរ រដ្ឋទាំងពីរចាប់ពីដើមឆ្នាំមក។
នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យ ចិនពង្រីកការនាំចូលទំនិញ ជាពិសេសគឺកសិផលដែលជាប្រៀបខ្លាំងរបស់វៀតណាម ជួយសម្រួលដល់ទំនិញវៀតណាមឆ្លងកាត់ទៅកាន់ប្រទេសទីបីតាមរយៈផ្លូវរថភ្លើងអាស៊ី-អឺរ៉ុប; ជំរុញឲ្យមានគម្រោងវិនិយោគធំៗ ប្រកបដោយគុណភាពខ្ពស់របស់ចិននៅវៀតណាមឲ្យបានឆាប់ៗ សម្របសម្រួល ពន្លឿនល្បឿនបណ្ដាគម្រោងជំនួយឥតសំណងរបស់ចិន; បង្លើនការតភ្ជាប់ផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រ និងផ្លូវអាកាស បម្រើតម្រូវការផ្លាស់ប្តូរ និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជន ជាមួយប្រជាជន ជាពិសេសគឺយុវជនជំនាន់។ ទន្ទឹមនឹងនោះ រក្សាសន្តិភាព ស្ថិរភាព គ្រប់គ្រង និងដោះស្រាយបញ្ហានៅសមុទ្រឱ្យបានត្រឹមត្រូវតាមការយល់ដឹងរួម និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងនោះមាន "កិច្ចព្រមព្រៀងស្ដីពីគោលការណ៍មូលដ្ឋានដឹកនាំការដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន"; គោរពផលប្រយោជន៍ដ៏ត្រឹមត្រូវ និងស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចឲ្យបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។
ជាការឆ្លើយតប លោក Zhao Leji បានស្នើឲ្យភាគីទាំងពីរបង្កើនជំនួបប្រាស្រ័យទាក់ទងគ្នាតាមកាណាល់បក្ស ជាពិសេសគឺការផ្លាស់ប្ដូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ សំដៅតម្រង់ទិសដៅទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ព្រមទាំង ជំរុញយ៉ាងសកម្មគម្រោងវិនិយោគ ការតភ្ជាប់ផ្លូវគមនាគមន៍។ លោកបានអះអាងថា ចិនត្រៀមខ្លួនជាស្រេចបង្ករាល់លក្ខណៈងាយស្រួលដល់កសិផលវៀតណាមពង្រីកការនាំចេញទៅកាន់ចិន។
ភាគីទាំងពីរបានអះអាងសារជាថ្មីសម្របសម្រួលគ្នារួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងថែមទៀត ក៏ដូចជាបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ៕
មតិពីមិត្តអ្នកអាន