Trending now

វៀតណាមបន្តសន្យាយ៉ាងមុតមាំចំពោះការអនុវត្តគោលដៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ

11:35 | 28/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) បានក្លាយជាគោលដៅដ៏ឥតងាករេនៅក្នុងយុទ្ធសាស្ត្រ គោលនយោបាយជាតិ ផ្នែកនិងវិស័យនានារបស់វៀតណាម។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៤ មីនា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមបានបន្តសន្យាយ៉ាងមុតមាំនិងខ្ជាប់ខ្ជួន រួមជាមួយមិត្តភក្តិអន្តរជាតិអនុវត្តន៍គោលដៅ SDGs ឆ្ពោះទៅរកពិភពលោកមួយប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាពសម្រាប់មនុស្សទាំងអស់។

អតីតប្រធានាធិបតីឈីលី Michelle Bachelet៖ គ្រួសាររបស់ខ្ញុំតែងតែមានអារម្មណ៍ល្អចំពោះវៀតណាម អតីតប្រធានាធិបតីឈីលី Michelle Bachelet៖ គ្រួសាររបស់ខ្ញុំតែងតែមានអារម្មណ៍ល្អចំពោះវៀតណាម
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Thuan ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Thuan
វៀតណាមបន្តសន្យាយ៉ាងមុតមាំចំពោះការអនុវត្តគោលដៅ SDGs
វៀតណាមបន្តសន្យាយ៉ាងមុតមាំចំពោះការអនុវត្តគោលដៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

SDGs បានក្លាយជាគោលដៅឥតងាករេនៅក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ

របៀបវារៈឆ្នាំ ២០៣០ ត្រូវបានប្រទេសសមាជិកនានានៃអង្គការសហប្រជាជាតិ អនុម័តនៅក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយផ្តោតលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ចំនួន ១៧។ វៀតណាមបានកសាងនិងបង្ហាញជាលើកដំបូងនូវការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ដែលជារបាយការណ៍ស្តីពីផែនការអនុវត្ត SDGs ក្នុងឆ្នាំ ២០១៨។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ SDGs បានក្លាយជាគោលដៅឥតងាករេនៅក្នុងយុទ្ធសាស្ត្រ គោលនយោបាយជាតិ ផ្នែក និងវិស័យនានា ដែលក្នុងនោះកត្តា "គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយ" ត្រូវបានសង្កត់ធ្ងន់នៅក្នុងគោលនយោបាយរបស់វៀតណាមជានិច្ច។ ជាលទ្ធផល វៀតណាមសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងនោះគោលដៅចំនួន ៤ សម្រេចបានវឌ្ឍនភាពល្អប្រសើរ រួមមាន៖ មិននៅមានភាពក្រីក្រ (គោលដៅទី១); ទឹកស្អាត និងអនាម័យបរិស្ថាន (គោលដៅទី ៦); ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ (គោលដៅទី ៩); កាត់បន្ថយវិសមភាព (គោលដៅទី ១០)។

ជាក់ស្តែង អត្រាគ្រួសារក្រីក្រពហុវិមាត្របានថយចុះពី ៩,២% មក ៣,៦% ក្នុងដំណាក់កាល ២០១៦-២០២២។ វៀតណាមផ្តល់ទឹកស្អាតសម្រាប់ ៩៨,១%និងបង្គន់អនាម័យសម្រាប់ ៩៥,៦% នៃចំនួនប្រជាជន។ វៀតណាមក៏បានផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដែលនាំឱ្យមានការកែលម្អគួរឲ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍឧស្សាហកម្ម បង្កើន

នវានុវត្តន៍កនិងកសាងហេដ្ឋារចនាសម្ព័ន្ធ។ កំណើនបរិយាប័ន្ន និងបង្កើនការបែងចែកធនធានសម្រាប់សន្តិសុខសង្គមឡើង ១៥% ក្នុងមួយឆ្នាំ រួមចំណែកកាត់បន្ថយវិសមភាព… ប្រសិនបើ

វៀតណាមរក្សាបាននូវល្បឿនវឌ្ឍនភាពដូចច្នេះក្នុងឆ្នាំដែលនៅសល់ គឺសន្ទស្សន៍ភាគច្រើននឹងត្រូវបានសម្រេចរួចរាល់នៅឆ្នាំ ២០៣០។

ទាក់ទិននឹងការដែលវៀតណាមបានចុះបញ្ជីបង្ហាញ VNRs នៅអង្គការសហប្រជាជាតិ (រំពឹងទុកនៅខែកក្កដា ឆ្នាំ ២០២៣) លោកបណ្ឌិត Le Viet Anh ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ អប់រំ ធនធានធម្មជាតិ និងបរិស្ថាន ក្រសួងផែនការនិងការវិនិយោគ បាននិយាយថា៖

“ចូលរួមក្នុងការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ ២០២៣ វៀតណាមមានបំណងចែករំលែកសមិទ្ធិផល និងវឌ្ឍនភាពរបស់ខ្លួនក្នុងការអនុវត្ត SDGs; ព្រមទាំងចែករំលែកការលំបាក បញ្ហាប្រឈម មេរៀនបទពិសោធន៍ក្នុងការអនុវត្ត SDGs ក៏ដូចជាទិសដៅ និងសកម្មភាពសំខាន់ៗនៅក្នុងពាក់កណ្ដាលដំណើរដែលនៅសល់។ ការចូលរួមក្នុងការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ឆ្នាំ២០២៣លើកនេះ បានបញ្ជាក់ថា វៀតណាមបន្តសន្យាយ៉ាងមុតមាំ និងខ្ជាប់ខ្ជួន រួមជាមួយមិត្តភក្តិអន្តរជាតិក្នុងការអនុវត្ត SDGs ឆ្ពោះទៅរកពិភពលោកមួយប្រកបដោយចីរភាព បិរយាប័ន្ន និងវិបុលភាពសម្រាប់មនុស្សទាំងអស់”។

វៀតណាមបន្តសន្យាយ៉ាងមុតមាំចំពោះការអនុវត្តគោលដៅ SDGs
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងការត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត (VNR) ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

វិស័យអាទិភាពក្នុងការអនុវត្ត SDGs នាពេលខាងមុខ

ដើម្បីធានាការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ប្រកបដោយជោគជ័យ ក្រៅពីការរក្សាល្បឿនអនុវត្តនូវគោលដៅដែលបានសម្រេចនោះ វៀតណាមត្រូវបន្តពន្លឿនការអនុវត្តគោលដៅដែលមិនទាន់សម្រេច។ ជាពិសេស វៀតណាមក៏ត្រូវពន្លឿនការពង្រីកទំនាក់ទំនងភាពជាដៃគូ ដើម្បីជំរុញការអនុវត្ត SDGs ជាពិសេសផ្តោតលើការកៀរគរប្រភពធនធានហិរញ្ញវត្ថុបន្ថែមទៀត (គោលដៅទី

១៧)។ តាមនោះ គួរតែផ្ដល់អាទិភាពដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការជួយទ្រទ្រង់ការស្តារឡើងវិញក្រោយពីជំងឺកូវីដ-១៩។ កៀរគរប្រភពហិរញ្ញវត្ថុបន្ថែម ហើយលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលមានស្រាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះ ការវិនិយោគលើធនធានមនុស្ស នវានុវត្តន៍ ការផ្លាស់ប្ដូរឌីជីថលដើម្បីលើកកំពស់ផលិតភាព គឺជាវិស័យសំខាន់មួយទៀតផងដែរ។ លោកស្រីបណ្ឌិត Pham My Hang Phuong សមាជិកនៃក្រុមអ្នកជំនាញផ្ដល់ប្រឹក្សាលើសេចក្តីព្រាងរបាយការណ៍ VNR ចាត់ទុកថា៖

“វៀតណាមត្រូវមានកិច្ចខិតខំប្រឹងប្រែងក្នុងដំណាក់កាលបន្ទាប់ ហើយត្រូវការដំណោះស្រាយជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ដើម្បីអាចអនុវត្តន៍របៀបវារៈបាន។ ក្រុមដំណោះស្រាយដំបូងគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចឆ្ពោះទៅរកដំណោះស្រាយទាក់ទងនឹងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ”។

សល់តែ ៧ ឆ្នាំទៀតប៉ុណ្ណោះសម្រាប់វៀតណាមដើម្បីសម្រេច SDGs (ត្រឹមឆ្នាំ ២០៣០)។ សមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក និងទិសដៅនាពេលខាងមុខ គឺជាកម្លាំងចលករ និងជាមូលដ្ឋានសម្រាប់វៀតណាមដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់