Trending now

ពិធីសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅនៅខេត្តសៀមរាប

10:23 | 27/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៤ ខែមីនា នៅខេត្តសៀមរាប តំណងក្រុមហ៊ុនភាគហ៊ុនវិនិយោគអន្ដរជាតិ Viettel (Viettel Global) បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់ប្រជាជនវៀតណាមចំនួន ៣០០ នាក់ដែលមានស្ថានភាពលំបាកនៅទីនេះ។

មោទកភាព! ខេត្តសៀមរាប ជាប់លេខ ៤ លើគេហទំព័រល្បី ជាទិសដៅទេសចរណ៍ពេញនិយម លើពិភពលោក មោទកភាព! ខេត្តសៀមរាប ជាប់លេខ ៤ លើគេហទំព័រល្បី ជាទិសដៅទេសចរណ៍ពេញនិយម លើពិភពលោក
គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា បំពេញទស្សនកិច្ចនៅសមាគមខ្មែរ-វៀតណាម នៅខេត្តសៀមរាប គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា បំពេញទស្សនកិច្ចនៅសមាគមខ្មែរ-វៀតណាម នៅខេត្តសៀមរាប
ពិធីសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅនៅខេត្តសៀមរាប
Viettel Global ផ្តល់អំណោយដល់ប្រជាជនវៀតណាមចំនួន ៣០០ ដែលមានស្ថានភាពលំបាកនៅកម្ពុជា

លោក Cao Manh Duc នាយកក្រុមហ៊ុន Viettel Cambodia (Viettel Global ប្រចាំកម្ពុជា) បានឲ្យដឹងថា ក្នុងនាមជាធុរកិច្ចធ្វើអាជីវកម្មនៅកម្ពុជា ហើយក៏ជាផ្នែកមួយក្នុងសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសនេះ ជាមួយនឹងបេសកកម្មរួមដំណើរជាមួយការអភិវឌ្ឍនៃប្រទេសកម្ពុជា Viettel Global ចាត់ទុកថា ខ្លួនមានទំនួលខុសត្រូវក្នុងការជួយប្រជាជនវៀតណាមនៅកម្ពុជា។ យើងយល់ថា ជីវភាពរស់នៅរបស់ប្រជាជននៅឆ្ងាយពីស្រុកកំណើតមានការលំបាកជាច្រើន។ ក្នុងកាលៈទេសៈបែបនេះ ជំនួយពីបងប្អូនកាន់តែមានតម្លៃ។

តំណាងក្រុមហ៊ុន Viettel Global បានចែករំលែកបំណងចង់នាំមកនូវក្តីរីករាយ និងលើកទឹកចិត្តប្រជាជនក្នុងធ្វើឲ្យប្រសើរនូវជីវភាពរស់នៅ។ សកម្មភាពរបស់ Viettel Global បង្ហាញពីប្រពៃណីដ៏ល្អរបស់ប្រជាជនវៀតណាម ដែលត្រៀមជាស្រេចជួយ និងចែករំលែកដល់ជនរួមជាតិ។ ទន្ទឹមនឹងសកម្មភាពផ្តល់អំណោយដល់ប្រជាជនវៀតណាម តំណាងក្រុមហ៊ុន Viettel Global ក៏បានទៅអុជធូបនៅស្តូបមិត្តភាពកម្ពុជា-វៀតណាមផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា