Trending now

ស្អាតប្រណីត! វត្តខ្ចាស់នៅបន្ទាយមានជ័យ មានសំណង់ល្អល្អះធំស្កឹមស្កៃយ៉ាងទាក់ទាញ នឹងរៀបចំពិធីបញ្ចុះសីមាឆាប់ៗ

10:45 | 23/03/2023 ឌឹកអាញ់

ថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់ដ៏ស្រស់ត្រកាលនៃវត្តអារាមខ្មែរមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។

ស្អាតខ្លាំង! ទិដ្ឋភាពវត្តទួលព្រះរាជា ថតពីជ្រុងម្ខាងនៃដងទន្លេ ផុសរូបព្រះពុទ្ធ និង វិហារយ៉ាងត្រដឹមត្រដែត ស្អាតខ្លាំង! ទិដ្ឋភាពវត្តទួលព្រះរាជា ថតពីជ្រុងម្ខាងនៃដងទន្លេ ផុសរូបព្រះពុទ្ធ និង វិហារយ៉ាងត្រដឹមត្រដែត
ធម្មជាតិ​ស្រស់បំព្រង នា​ដើមរដូវ​វស្សា​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ ធម្មជាតិ​ស្រស់បំព្រង នា​ដើមរដូវ​វស្សា​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

អារាមមួយកន្លែងនេះត្រូវបានគេស្គាល់ថា «វត្តប្រាសាទស្រះកណ្ដាល» ឬអាចហៅម្យ៉ាងទៀតថា «វត្តខ្ចាស់» មានទីតាំងស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានចាប់ផ្ដើមកសាងឡើងកាលពីឆ្នាំ ២០១៣ និង ដឹកនាំកសាងដោយ ព្រះមហាធម្មាលង្ការោ ចាន់ សុជន ដែលបានបញ្ចប់ការសិក្សាជោគជ័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទស្សនវិជ្ជានៅប្រទេស ស្រីលង្កា។

អ្វីដែលជាទីចាប់អារម្មណ៍នៃវត្តខ្ចាស់នេះគឺ ក្នុងបរិវេណវត្តគេឃើញមានសំណង់ព្រះវិហារមានរចនាបទខ្មែរយ៉ាងស្កឹមស្កៃ មានរូបបដិមា រូបដំរីមួយគូ រូបនាគ យ៉ាងស្អាតនៅចាំទទួលពុទ្ធបរិស័ទ ដែលបានចូលទៅដល់វត្តនេះ។ លើសពីនេះទៅទៀតក៏មានសួនច្បារមានដាំផ្កាចម្រុះពណ៌ជាច្រើន និង មានសំណង់ចេតិយពណ៌ស ព្រមទាំងពណ៌មាស យ៉ាងល្អស្អាតនៅទីនោះទៀតផង។

មិនតែប៉ុណ្ណោះ ក្នុងបរិវេណវត្តនេះក៏មានព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ៨០ ម៉ែត្រ មានអគារទ្របីជាន់ជាសេនាសនៈសង្ឃ ដែលពុំធ្លាប់មានពីមុននៅកម្ពុជាយើង។ គួរបញ្ជាក់ដែរថា វត្តប្រាសាទស្រះកណ្ដាល ឬ វត្តខ្ចាស់នេះ មិនត្រឹមតែជាវត្តអារាមសក្ការៈបូជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជារមណីយដ្ឋានទេសចរណ៍ វប្បធម៌មួយកន្លែង ដែលមានប្រជាប្រិយភាពប្រចាំខេត្តបន្ទាយមានជ័យផងដែរ ហើយឆាប់ៗខាងមុខវត្តនេះនឹងរៀបចំពិធីបញ្ចុំសីមាដែលទៀត ដែលពិធីប្រារព្ធឡើងនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ពង្រឹងកិច្ចសហប្រតិបត្តិការនិងជម្រះទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
មោទនភាពក្នុងនាមជាអ្នកសារព័ត៌មានយុទ្ធជន
ការប្រកួតបាញ់កាំជ្រួចអន្ដរជាតិបានផ្ដល់អារម្មណ៍ដ៏អស្ចារ្យ និងពិបាកពិពណ៌នាដល់ទស្សនិកជន