Trending now

ស្អាតខ្លាំង! ទិដ្ឋភាពវត្តទួលព្រះរាជា ថតពីជ្រុងម្ខាងនៃដងទន្លេ ផុសរូបព្រះពុទ្ធ និង វិហារយ៉ាងត្រដឹមត្រដែត

05:00 | 15/08/2023 ឌឹកអាញ់

ភ្ជុំបិណ្ឌគឺជាពេលវេលាដែលបានជួបជុំគ្រួសារ ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅតាមទីវត្តអារាមនានា។ សម្រាប់អ្នកដែលអត់ដឹងថាចង់ទៅវត្តណា ជាពិសេសអ្នកភ្នំពេញដែលមានបំណងចង់ទៅវត្តធ្វើបុណ្យ ហើយក៏ចង់រកកន្លែងស្អាតដើម្បីលម្ហែ និង នៅជិតៗភ្នំពេញផងនោះ ថ្ងៃនេះសូមណែនាំវត្តអារាមមួយជាបូជនីយដ្ឋានបែបព្រះពុទ្ធសាសនា ហើយល្បីរន្ទឺក្នុងស្រុកកោះធំ ខេត្តកណ្ដាល នោះគឺវត្តទួលព្រះរាជា។

ស្អាតខ្លាំង "ឆ្នេរជំទាវម៉ៅ" ឆ្នេរសមុទ្រកម្ពុជាថ្មី កំពុងលេចរូបរាងយ៉ាងស្រស់ឆើតឆាយទៅខេត្តព្រះសីហនុ ស្អាតខ្លាំង "ឆ្នេរជំទាវម៉ៅ" ឆ្នេរសមុទ្រកម្ពុជាថ្មី កំពុងលេចរូបរាងយ៉ាងស្រស់ឆើតឆាយទៅខេត្តព្រះសីហនុ
សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​

វត្តទួលព្រះរាជា មានទីតាំងនៅទីខ្ពស់មួយតាមមាត់​ទន្លេបាសាក់​​​នាត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ដែលជាបូជនីយដ្ឋានមួយដែលភ្ញៀវទេសចរអាចមកទស្សនារូបព្រះពុទ្ធបដិមាមួយអង្គយ៉ាងធំ មានទម្រង់គង់សមាធិ​ ដែលមានពណ៌ចាំងឆ្លុះទាក់ទាញដល់ភ្ញៀវទេសចរ។ មិនតែប៉ុណ្ណោះ ទីនេះក៏មានបរិស្ថានស្អាតល្អ អមជាមួយទេសភាពធម្មជាតិនៅព័ទ្ធជុំវិញ។

ប្រសិនបើលោកអ្នកបានទៅដល់វត្តទួលព្រះរាជា លោកអ្នកនឹងលាន់មាត់​សរសើរមិនដាច់ពីមាត់ អំពីសមិទ្ធផលជាច្រើនដែលរំលេចទៅដោយក្បូរក្បាច់​ ហើយជារចនាបថខ្មែរសុទ្ធសាធ ជាពិសេសគឺព្រះពុទ្ធរូបទ្រង់គង់ពែនព្រះភ្នែនដែលមានកម្ពស់ខ្ពស់ត្រដែត អាចធ្វើឱ្យយើង​សម្លឹង​មើលឃើញពីចម្ងាយ​ហាក់បីដូចជាផ្ទាំងគំនូរដ៏ល្អវិចិត្រ ដែលផុសចេញនៅកណ្ដាលវេហា ហើយក៏មានព្រះពុទ្ធបដិមាប្រក់នាគទ្រង់គង់ពែនព្រះភ្នែនដែរ​ បើយើងសម្លឹងមើលពីមុខយើងឃើញថា ពិតជាមានសោភណ្ឌភាពស្រស់ស្អាតគួរជាទីជ្រះថ្លានៃពុទ្ធសាសនិកជន គ្រប់មជ្ឈដ្ឋាន និង ក្រៅពីនេះក៏មានសំណងយ៉ាងច្រើនរាប់មិនអស់ទៀត ត្រូវបានសាងសង់នៅទីនោះ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ