Trending now

កន្លែងថ្មីមួយនៅកែប ទេសភាពស្អាតខ្លាំង អង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់

10:44 | 23/03/2023 ឌឹកអាញ់

មហាជននៅក្នុងបណ្ដាញសង្គម​នាំគ្នាផ្ទុះការចាប់អារម្មណ៍ កន្លែងលម្ហែមួយកន្លែង ដែលស្ថិតនៅក្នុងទឹកដីខេត្តកែប មានទេសភាពស្រស់ត្រកាល អាចអង្គុយមើលថ្ងៃរៀបលិច ស្ដាប់សំឡេងទឹកសមុទ្រស្រស់ស្រាយណាស់។

ណាត់ Crush ទៅ! រីសតមួយកន្លែងនៅពោធិ៍សាត់ មានទេសភាពស្អាត មិនចាញ់ស្រុកគេ ណាត់ Crush ទៅ! រីសតមួយកន្លែងនៅពោធិ៍សាត់ មានទេសភាពស្អាត មិនចាញ់ស្រុកគេ
ផ្អាក​ការ​នាំ​ចូល និង​នាំ​ចេញ​ជា​បណ្ដោះ​អាសន្ន​ម៉ាស់ការពារនិង​ស្រោម​ដៃ​វេជ្ជសាស្រ្រពី​ថ្ងៃ​ទី​១៥ ខែ​មីនា ផ្អាក​ការ​នាំ​ចូល និង​នាំ​ចេញ​ជា​បណ្ដោះ​អាសន្ន​ម៉ាស់ការពារនិង​ស្រោម​ដៃ​វេជ្ជសាស្រ្រពី​ថ្ងៃ​ទី​១៥ ខែ​មីនា

ទីតាំងមួយនោះ មានឈ្មោះថា «The Wave» ស្ថិតនៅក្នុង Kep West (Knai Bang Chatt – ថ្ងៃបាំងឆ័ត្រ) ដែលមានទីតាំងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ «The Wave» គឺជាកន្លែងសម្រាកលម្ហែ ដែលអាចគយគន់ឃើញទេសភាពមាត់សមុទ្រ ឆ្នេរខ្សាច់ អមជាមួយនឹងទេសភាពជួរភ្នំ និង កោះតូចៗព័ទ្ធជុំវិញ។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ ទីកន្លែងមួយនេះ ថែមទាំងអាចឱ្យអ្នកដែលបានទៅផ្ទាល់ សម្រាកលំហែអារម្មណ៍ ស្ដាប់សំឡេងទឹកសមុទ្រ មើលសម្រស់ថ្ងៃលិចយ៉ាងស្រស់ស្អាត ស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយឡំទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ សូមបញ្ជាក់ថា បើយោងតាមគេហទំព័រwww.kepwest.com

បានឱ្យដឹងថា «The Wave» នឹងបើកដំណើរការ ស្វាគមន៍ភ្ញៀវឱ្យចូលទស្សនានៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះហើយ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - ថៃ ប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅ Ben Nha Rong
គ្រួសារប្រជាពលរដ្ឋចំនួន ១១៥ គ្រួសារនៅ Quang Tri ទទួលបានការគាំទ្រពី IFRC ដើម្បីស្តារជីវភាពឡើងវិញក្រោយព្យុះទឹកជំនន់
ទេសចរណ៍វៀតណាម - ចិន៖ ការដោះដូរវប្បធម៌ ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
សារព័ត៌មានកម្ពុជាលើកសរសើរប្រធាន Ho Chi Minh - វីរបុរសជាតិវៀតណាម
គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ