Trending now

បង្ហាញសំណង់ព្រះបរមរាជវាំង ស្អាត និង ប្រណីតជាងគេទាំង ១០ ក្នុងពិភពលោក

20:00 | 19/08/2023 ឌឹកអាញ់

ព្រះបរមរាជវាំងត្រូវបានគេសាងសង់មិនត្រឹមតែសម្រាប់ធ្វើជាព្រះរាជដំណាក់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បង្ហាញពីអំណាច និង កិត្យានុភាព ដូច្នេះហើយទើបព្រះមហាក្សត្រ និង ព្រះចៅអធិរាជតែងតែប្រជែងគ្នាសង់វាំងដ៏ប្រណីតៗ។ ក្រៅពីស្ថាបត្យកម្ម និង ស្នាដៃសិល្បៈដ៏អស្ចារ្យ អតីតរាជវាំងខ្លះក៏មានទីធ្លា និង សួនច្បារដ៏ស្រស់ស្អាតដោយមានតម្លៃសិល្បៈ វប្បធម៌ និង ប្រវត្តិសាស្រ្តដ៏សំខាន់របស់ពួកគេ ដែលវាបង្កើតជាកន្លែងទាក់ទាញទេសចរណ៍ និង ជាកន្លែងដ៏ពេញនិយម។ ខាងក្រោមនេះគឺជារាជវាំងទាំង ១០ ដែលជាប់ចំណាត់ថ្នាក់ស្អាតជាងគេក្នុងពិភពលោក ៖

កន្លែង​ប្រមាញ់ពពក​ក្នុង​ប្រទេស​វៀតណាម​គឺ​ស្អាត​ដូច​ទេសភាពឋាន​ទេពអប្សរ កន្លែង​ប្រមាញ់ពពក​ក្នុង​ប្រទេស​វៀតណាម​គឺ​ស្អាត​ដូច​ទេសភាពឋាន​ទេពអប្សរ
គោលដៅទេសចរណ៍ ចំនួន ៤ ​ដើម្បី​បរបាញ់​ពពក​ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​មិន​គួរ​រំលង​នៅខេត្ត Ha Giang គោលដៅទេសចរណ៍ ចំនួន ៤ ​ដើម្បី​បរបាញ់​ពពក​ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​មិន​គួរ​រំលង​នៅខេត្ត Ha Giang

១. Forbidden City

វាត្រូវបានសាងសង់ក្នុងឆ្នាំ ១៤០៦ នៅកណ្តាលទីក្រុងប៉េកាំង នៃប្រទេសចិន ដោយមានស្នាដៃសិល្បៈ និង វត្ថុបុរាណដ៏អស្ចារ្យជាច្រើន ព្រោះវាជាស្ថាបត្យកម្មបែបចិន និង តំបន់អាស៊ីបូព៌ា ហើយក៏ជាទស្សនីយភាពដ៏សំខាន់ និង គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងទីក្រុងប៉េកាំងសម្រាប់អ្នកចូលទស្សនាកម្សាន្ត។

២. ព្រះរាជវាំងរដូវរងា (Winter Palace)

ទីនេះធ្លាប់ជាវាំងរបស់ រុស្ស៊ី តែឥឡូវនេះជាសារមន្ទីរ Hermitage ដ៏ល្បីល្បាញមួយលើពិភពលោក ដែលបានសាងសង់ឡើងក្នុងរចនាប័ទ្ម Elizabethan Baroque មានជញ្ជាំងពណ៌បៃតង និង ស ដែលត្រូវបានគេដឹងថាមានបន្ទប់ជាង ១៥០០ ដែលបន្ទប់នីមួយៗត្រូវបានរចនា និង តុបតែងឡើងយ៉ាងប្រណីត។

៣. ព្រះរាជវាំង Alhambra

Alhambra គឺជាវិមានដ៏ល្បីល្បាញបំផុតមួយនៅលើផែនដីជាយូរមកហើយ ដែលបានសាងសង់ឡើងដោយស្តេចស៊ុលតង់ Nasrid ក្នុងសតវត្សរ៍ទី ១៣ ហើយអគារដ៏ធំ និង មានមោទនភាពមួយនេះបានបង្ហាញនូវស្ថាបត្យកម្ម Andalusian ដ៏ប្រណីតជាច្រើនដោយសារតែការរចនា និង គំនូរដ៏ស្មុគស្មាញគ្រប់ទីកន្លែងនៅទីនោះ។

៤. ព្រះរាជវាំង Versailles

Versailles បានចាប់ផ្តើមពីផ្ទះដ៏សាមញ្ញមួយ ហើយត្រូវបានប្រែក្លាយទៅជាព្រះរាជវាំងដ៏អស្ចារ្យបំផុតដែលមិនធ្លាប់ឃើញនៅក្រោមការគ្រប់គ្រងរបស់ Louis ទី ១៤ ដោយវាត្រូវបានតុបតែងឡើងវិញ និង ពង្រីកឱ្យធំដើម្បីក្លាយទៅជាព្រះរាជដំណាក់ និង ជាអាសនៈនៃរដ្ឋាភិបាលរបស់ទ្រង់។

៥. ព្រះរាជវាំង Topkapi

វាំងនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៤៥៩ តាមបញ្ជារបស់ Mehmet the Conqueror ដោយមានបន្ទប់លម្អ និង រចនាបថជាច្រើនដែលបង្ហាញពីសិល្បៈ និង ស្ថាបត្យកម្មឥស្លាមដ៏អស្ចារ្យមួយចំនួន។

៦. ព្រះរាជវាំង Hawa Mahal

Hawa Mahal មានភាពល្បីល្បាញដោយសារតែការតុបតែងយ៉ាងប៉ិនប្រសប់ និង ភាពស្រស់ស្អាតរបស់វា។ «Hawa Mahal» បកប្រែថា «The Palace of Winds» ជាភាសាអង់គ្លេសដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ ១៧៩៩ ទាំងសសរ ក្លោងទ្វារ និង អគារ ភាគច្រើនគឺត្រូវបានរចនាចេញពីថ្មភក់ពណ៌ក្រហម និង ពណ៌ផ្កាឈូកជាអ្វីដែលធ្វើឱ្យទីក្រុង Jaipur មានភាពល្បីល្បាញ។

៧. ព្រះរាជវាំង Chateau de Chambord

Chateau de Chambord គឺជាកំពូលនៃស្ថាបត្យកម្មមួយរបស់ Renaissance ប្រទេសបារាំង។ ទោះបីជាគ្រឿងសង្ហារិម ជាច្រើនត្រូវបានរុះរើ និង ដកចេញក្រោយបដិវត្តន៍បារាំងក៏ដោយ តែអ្នកទស្សនានៅតែអាចរីករាយនឹងការដើរជុំវិញសាល និង បន្ទប់ដ៏ប្រណីតរបស់វាបាន។

៨. ព្រះរាជវាំង ប៉ូតាឡា (Potala Palace)

Potala គឺជាវិមានដ៏សំខាន់ និង គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងតំបន់ទីបេទាំងមូល។ សំណង់អគារដ៏ធំសម្បើមមួយនេះមានទីសក្ការៈបូជាជាង ១០០០០ កន្លែងដែលមានរូបចម្លាក់ជាង ២០០០០០ ត្រូវបានគេគិតថាត្រូវបានដាក់នៅជុំវិញសាលធំ និង បន្ទប់ប្រារព្ធពិធី។

៩. ព្រះរាជវាំង Schonbrunn

Schonbrunn គឺជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសអូទ្រីសទាំងមូល ដែលមានបន្ទប់ចំនួន ៤០ នៃបន្ទប់សរុបចំនួន ១៤៤១ បើកជាសាធារណៈ ហើយបន្ទប់ទាំងនោះត្រូវបានតុបតែងយ៉ាងប្រណីត ជាមួយនឹងសាលដ៏ស្រស់ស្អាតដែលមានដាក់តាំងបង្ហាញស្នាដៃសិល្បៈដ៏ស្រស់បំព្រង និង ផ្ទាំងក្រណាត់ ឬ រូបចម្លាក់។

១០. ព្រះរាជវាំង Buckingham

Buckingham ក្នុងទីក្រុងឡុងដ៍គឺជាវាំងរបស់ស្តេចអង់គ្លេស ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៧០៣ ដោយមានបន្ទប់ចំនួន ៧៧៥ ហើយបន្ទប់ជាច្រើនពោរពេញដោយគ្រឿងសង្ហារិម និង ផ្ទាំងគំនូរដ៏ប្រណីត ជាមួយនឹងរូបចម្លាក់ដែលមានអាយុចំណាស់ៗ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម