Trending now

តិចច្រឡំស្រុកគេ! គិរីរម្យឥឡូវ រៀបចំស្អាតខ្លាំង អង្គុយលេង ជុំមិត្តភក្តិ ដឹងតែក្ដីសុខពេញទី

13:00 | 19/08/2023 ឌឹកអាញ់

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគិរីរម្យ តែងទទួលស្វាគមន៍ភ្ញៀវទេសចរទៅទស្សនាកម្សាន្តឥតដាច់នោះឡើយ ដោយនៅទីនោះសម្បូរទៅដោយទេសភាពធម្មជាតិមានសម្រស់ស្រស់ត្រកាល មានដើមឈើតូចធំ មានទឹកធ្លាក់គួរឱ្យចង់ងូតលេងកែកម្សាន្ត និង កន្លែងបោះតង់លម្ហែកាយសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងទៀតផង។

ណាត់ Crush ទៅ! រីសតមួយកន្លែងនៅពោធិ៍សាត់ មានទេសភាពស្អាត មិនចាញ់ស្រុកគេ ណាត់ Crush ទៅ! រីសតមួយកន្លែងនៅពោធិ៍សាត់ មានទេសភាពស្អាត មិនចាញ់ស្រុកគេ
ដើមឈើឯកោ - កន្លែង Check in ដ៏ស្រស់ស្អាត និង ដើមឈើឯកោ - កន្លែង Check in ដ៏ស្រស់ស្អាត និង "Chill" នៅ Ta Xua
តិចច្រឡំស្រុកគេ! គិរីរម្យឥឡូវ រៀបចំស្អាតខ្លាំង អង្គុយលេង ជុំមិត្តភក្តិ ដឹងតែក្ដីសុខពេញទី

ក្រោយក្លាយជាទីកម្សាន្តដ៏ពេញនិយម តំបន់ទេសចរណ៍ធម្មជាតិឧទ្យានជាតិគិរីរម្យ កាន់តែឆក់បេះដូងអ្នកចង់ធ្វើដំណើរកម្សាន្តជាថ្មី ក្រោយបង្អួតសម្រស់កន្លែងលម្ហែថ្មីមួយដែលរៀបចំស្រស់ស្រាយ ស្រស់ស្អាតមានភ្លើងភ្លឺចិញ្ចាចពេលរាត្រី មិនចាញ់នៅបរទេស ដែលនៅទីនោះមានឈ្មោះថា «ឧទ្យានបោះតង់»។

តិចច្រឡំស្រុកគេ! គិរីរម្យឥឡូវ រៀបចំស្អាតខ្លាំង អង្គុយលេង ជុំមិត្តភក្តិ ដឹងតែក្ដីសុខពេញទី

ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ «ឧទ្យានបោះតង់» សាងសង់ឡើងសម្រាប់អ្នកទៅកម្សាន្តនៅលើភ្នំគិរីរម្យ អាចបោះតង់ អង្គុយជួបជុំគ្នាទទួលទានសាច់អាំង និង និយាយរឿងក្នុងចិត្ត ក្រោមពន្លឺភ្លើងអំពូលតូចៗជាច្រើនគ្រាប់ ក្នុងបរិយាកាសស្ងប់ស្ងាត់ នាតំបន់ធម្មជាតិ គួរជាទីមនោរម្យក្រៃលែង។

តិចច្រឡំស្រុកគេ! គិរីរម្យឥឡូវ រៀបចំស្អាតខ្លាំង អង្គុយលេង ជុំមិត្តភក្តិ ដឹងតែក្ដីសុខពេញទី

អ្វីមិនត្រឹមតែប៉ុណ្ណោះ ប្រិយមិត្តក៏អាចអង្គុយមើលថ្ងៃលិច ថ្ងៃរះ ក៏ដូចជាថតរូបជុំគ្នាជាមួយទិដ្ឋភាពរៀបចំដ៏ស្រស់ស្អាត ខណៈទីតាំងខាងលើ ធ្វើដំណើរពីភ្នំពេញតែមួយម៉ោងកន្លះតែប៉ុណ្ណោះ៕

តិចច្រឡំស្រុកគេ! គិរីរម្យឥឡូវ រៀបចំស្អាតខ្លាំង អង្គុយលេង ជុំមិត្តភក្តិ ដឹងតែក្ដីសុខពេញទី

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម