Trending now

ជនរួមជាតិជនជាតិ Xe Dang នៅភូមិ Kon H'ring រីករាយនឹងពិធីបុណ្យអំណរស្រូវថ្មី

11:45 | 09/02/2023

នៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីសកល ជនរួមជាតិជនជាតិ Xe Dang នៅភូមិ Kon Hring ឃុំ Ea H'ding ស្រុក Cu M'gar ខេត្ត Dak Lak តែងតែប្រារព្ធពិធីបុណ្យអំណរស្រូវថ្មី (ហៅម្យ៉ាងទៀតថា បុណ្យតេតស្រូវថ្មី)។ នេះជាពិធីសែនដ៏ធំបំផុតប្រចាំឆ្នាំ ហើយក៏ជាឱកាសសម្រាប់ ជនរួមជាតិទាំងឡាយរស់នៅទាំងជិតទាំងឆ្ងាយ មកប្រាស្រ័យ រីករាយជាមួយគ្នា។

ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី ជនជាតិ Xo Dang និងសម្រស់នៃពិធីបុណ្យអំណរស្រូវថ្មី
ខេត្ត Kon Tum (វៀតណាម) និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ខេត្ត Kon Tum (វៀតណាម) និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
ជនរួមជាតិជនជាតិ Xe Dang នៅភូមិ Kon H'ring រីករាយនឹងពិធីបុណ្យអំណរស្រូវថ្មី
ជនរួមជាតិជនជាតិ Xe Dang នៅភូមិ Kon H'ring រីករាយនឹងពិធីបុណ្យអំណរស្រូវថ្មី

តាំងពីព្រឹកព្រលឹម ផ្ទះបាយរបស់ប្រជាជននៅក្នុងភូមិបានដុតភ្លើង ផ្សែងហុយឡើងទ្រណោម ជាមួយនឹងក្លិនក្រអូបនៃមុខម្ហូបប្រពៃណី និងគ្រឿងសក្ការដង្វាយដល់ពពួកទេវតា រួមមាន បាយក្រឡាន ស្រាពាង សាច់ជ្រូក សាច់មាន់ សាច់កណ្ដុរ សម្លរផ្លែត្រប់លីង និងសម្លរម្សៅ ជាដើម។ អ្នកស្រី H'Veu ចុងភៅម្នាក់ដែលបម្រើក្នុងពិធីសែន បាននិយាយថា៖

“ថ្ងៃនេះជាថ្ងៃប្រារព្ធពិធីបុណ្យអំណរស្រូវថ្មី ពួកយើងរួមគ្នាធ្វើការនៅទីនេះ។ នេះគឺបាយក្រឡាន នេះគឺទំពាំងឬស្សីឆាជាមួយសាច់ជ្រូក។ ចំណែកដើមចេក យើងកាត់រួច បុកលាយជាមួយសាច់កណ្ដុរ ហើយដាក់ក្នុងបំពង់អាំង។ យើងនឹងយកម្ហូបទៅផ្ទះរោងដើម្បីទទួលទានជាមួយគ្នា”។

ម្លោះហើយ មុខម្ហូបដែលមិនអាចខ្វះបាន ហើយក៏ជាគ្រឿងដង្វាយដល់ពពួកទេវតា ក្នុងថ្ងៃបុណ្យតេតបាយថ្មី របស់ជនជាតិ Xe Dang គឺសាច់កណ្តុរ។ តាមទស្សនៈទានរបស់ប្រជាជននៅទីនេះ សត្វកណ្តុរជាសត្វបំផ្លាញដំណាំ ដូច្នេះគេចាប់យកទៅដង្វាយដល់ទេវតា ដើម្បីឲ្យឆ្នាំក្រោយ សត្វកណ្តុរមិនហ៊ានបំផ្លិចបំផ្លាញដំណាំទៀតឡើយ។ ដើម្បីចាប់បានសត្វកណ្តុរ "ស្អាត" អ្នកភូមិត្រូវចូលក្នុងព្រៃជ្រៅ។ លោក A Quan ជាអ្នកដែលបានទៅដាក់អន្ទាក់កណ្ដុរផ្ទាល់ដើម្បីធ្វើម្ហូបសាច់កណ្ដុរបាននិយាយថា៖

“ពីទីនេះទៅដល់កន្លែងដែលខ្ញុំដាក់អន្ទាក់កណ្ដុរ មានចម្ងាយប្រហែល ៧៥ ដល់ ៧៦ គីឡូម៉ែត្រ រាល់ពេលដែលខ្ញុំទៅចាប់កណ្ដុរ ខ្ញុំទៅចាប់ពីម៉ោង ១២ រហូតដល់ម៉ោង ៧ ៨ព្រឹកថ្ងៃបន្ទាប់ទើបមកផ្ទះវិញ។ លើកមុន ខ្ញុំបានយកអន្ទាក់ចំនួន ៥០ ទៅជាមួយ”។

បើតាមលោក Vi Von មេភូមិ Kon H'ring បានឲ្យដឹងថា កាលពីមុននេះ ជនជាតិ Xe Dang នៅ Kon Hring រស់នៅស្រុក Dak To ខេត្ត Kon Tum។ ដោយសារសង្គ្រាម នៅឆ្នាំ ១៩៧២ ពួកគេបានធ្វើចំណាកស្រុកទៅឃុំ Ea Yongស្រុក Krong Pach ខេត្ត Dak Lak; រហូតដល់ឆ្នាំ១៩៨៨ ទើបពួកគេបានទៅកាន់តំបន់ដីសម្បូរជីជាតិ Kon Hring ដើម្បីបង្កើតភូមិថ្មី កសាង និងអភិវឌ្ឍន៍ជីវភាពរស់នៅទីនេះ។ កាលពីមុន ពិធីបុណ្យអំណរបាយថ្មីរបស់ជនជាតិ Xe Dang ត្រឹមតែធ្វើឡើងក្នុងគ្រួសារតូចនីមួយៗប៉ុណ្ណោះ គេអញ្ជើញគ្នាពីផ្ទះមួយទៅផ្ទះមួយ ប្រារព្ធពិធីបុណ្យចាប់ពីខែតុលា ដល់ខែធ្នូ។ ចាប់ពីឆ្នាំ ១៩៩៤ មក បុណ្យតេតបាយថ្មី បានក្លាយទៅជាពិធីបុណ្យដ៏ធំមួយ ដែលប្រារព្ធឡើងនៅក្នុងសហគមន៍ទាំងមូល ហើយប្រព្រឹត្តទៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ គ្រួសារនីមួយៗ រៀបចំម្ហូបអាហារ នាំយកទៅផ្ទះសហគមន៍ ដើម្បីទទួលទានជាមួយគ្នា។ មេភូមិ Vi Von បានឲ្យដឹងថែមទៀតថា៖

យុវជនច្រៀងរាំនៅជុំវិញដើម Neu។
យុវជនច្រៀងរាំនៅជុំវិញដើម Neu។

“ការជ្រើសរើសថ្ងៃទី១ មករា នៃឆ្នាំថ្មី មានន័យថា យើងបានប្រមូលផលស្រូវ និងកាហ្វេរួចរាល់ក្នុងមួយឆ្នាំ។ ឆ្នាំថ្មី យើងជួបជុំគ្នាម្ដង ដើម្បីរីករាយនឹងពិធីបុណ្យ ផ្លាស់ប្តូរពីការងាររកស៊ី រៀនសូត្របទពិសោធន៍ល្អៗ តាមនោះពង្រឹងចំណងសាមគ្គីភាពក្នុងភូមិ”។

នៅពេលសម្លេងគងឃ្មោះលាន់លឺរំពង ស្វាគមន៍ភ្ញៀវ មនុស្សទាំងអស់ប្រមូលផ្តុំគ្នានៅទីធ្លានៃផ្ទះសហគមន៍ភូមិ Kon Hring ដើម្បីចូលរួមពិធី។ ក្នុងបរិយាកាសដ៏ឱឡារិក ព្រឹទ្ធាចារ្យភូមិបានថ្វាយគ្រឿងសក្កា បន់ស្រន់ ថ្លែងអំណរគុណព្រះគង្គា ហើយអញ្ជើញព្រះទេវតា ជីដូនជីតា មកចូលរួម និងបួងសួងសុំឲ្យមានរដូវអំណោយផលនៅឆ្នាំក្រោយ។

“យើងខ្ញុំបួងសួងសុំឲ្យឆ្នាំក្រោយ យកស្រូវទៅសាបព្រួស ស្រូវខាងក្រៅដុះ ស្រូវខាងក្នុងក៏ដុះដែរ ស្អាតដូចស្មៅដុះក្នុងព្រៃ បៃតងដូចអំពៅក្នុងសួន មនុស្សដើរឆ្លងកាត់ចង់សុំគ្រាប់ពូជ; បួងសួង សុំឱ្យចុងឆ្នាំមានអាកាសធាតុអំណោយផល អ្នកភូមិទាំងអស់មានសុខភាពមាំមួន គ្រួសារទាំងអស់មានសុភមង្គល កូនចៅ សិក្សារៀនសូត្របានពូកែ”។

បន្ទាប់ពីពិធីសែនរួចរាល់ អ្នកភូមិទាំងមូលនិងភ្ញៀវរួមគ្នាផឹកស្រាពាង ច្រៀងរាំ និងលេងល្បែងកំសាន្តប្រជាប្រិយក្នុងបរិយាកាសសប្បាយរីករាយ។ មនុស្សទាំងអស់គ្នាកាន់តែជិតស្និទ្ធនៅថ្ងៃដំបូងនៃឆ្នាំថ្មី ហើយជូនពរគ្នាទៅវិញទៅមកឲ្យជួបប្រទះតែសំណាងល្អនិងសុភមង្គលក្នុងឆ្នាំថ្មី៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤