Trending now

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម និងការគ្រប់គ្រងអតិផរណា

10:37 | 03/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

វៀតណាមនិងទ្រីនីដាដនិងតូបាហ្គោ បង្កើតទំនាក់ទំនងការទូត វៀតណាមនិងទ្រីនីដាដនិងតូបាហ្គោ បង្កើតទំនាក់ទំនងការទូត
ពិធីប្រគល់ផ្លាអាំងស៊ីងអាយុបក្ស ៥៥ឆ្នាំ ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ពិធីប្រគល់ផ្លាអាំងស៊ីងអាយុបក្ស ៥៥ឆ្នាំ ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong
បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម និងការគ្រប់គ្រងអតិផរណា
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាណែនាំក្នុងកិច្ចប្រជុំ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាណែនាំ ឲ្យបន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញ កំណើន និងធានាតុល្យភាពសំខាន់ៗ។ តាមនោះ តាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ ស្ថានភាពសេដ្ឋកិច្ច តម្លៃ អតិផរណា ទីផ្សារពិភពលោក និងក្នុងស្រុក ចលនា និង និន្នាការសកលធំៗ; ព្យាករណ៍ និងព្រមានឲ្យទាន់ពេលវេលាអំពីហានិភ័យ ហើយស្នើ វិធានការឆ្លើយតបសមស្រប។ អនុវត្តន៍គោលនយោបាយរូបិយវត្ថុយ៉ាងម៉ឺងម៉ាត់ ម្ចាស់ការ ប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព; សម្របសម្រួលយ៉ាងជិតស្និទ្ធ និងសមកាលកម្មរវាងគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងគោលនយោបាយ ផ្សេងទៀត។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ត្រូវតែធានាសន្ទនិយភាព និងសុវត្ថិ ភាពនៃប្រព័ន្ធអង្គការឥណទាន សន្តិសុខរូបិយវត្ថុ; ជំរុញកំណើនឥណទានសមស្រប ដោយឆ្ពោះទៅផលិតកម្ម អាជីវកម្ម វិស័យអាទិភាព និងកម្លាំងចលករកំណើន; ជំរុញ ខ្លាំងការទូទាត់ដោយមិនប្រើសាច់ប្រាក់; បន្តដោះស្រាយការលំបាកសម្រាប់ទីផ្សារ អចលនទ្រព្យ; កៀរគរ និងប្រើប្រាស់គ្រប់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព បង្កើនការទាក់ទាញការវិនិយោគពីសង្គម វិធីសហប្រតិបត្តិការរដ្ឋ-ឯកជន។ លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តជំរុញកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសអាជីវកម្ម; ជំរុញរដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងសេដ្ឋកិច្ចឌីជីថល៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម