Trending now

វៀតណាមនិងទ្រីនីដាដនិងតូបាហ្គោ បង្កើតទំនាក់ទំនងការទូត

10:34 | 03/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយ ទ្រីនីដាដនិងតូបាហ្គោ គិតត្រឹម ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសទាំង ៣៥ នៅ ទ្វីបអាមេរិក និង ប្រទេសចំនួន ១៩២ លើពិភពលោក។

ពិធីប្រគល់ផ្លាអាំងស៊ីងអាយុបក្ស ៥៥ឆ្នាំ ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong ពិធីប្រគល់ផ្លាអាំងស៊ីងអាយុបក្ស ៥៥ឆ្នាំ ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong
Thua Thien Hue ទទួលបានជាងថវិកា ៤.២ ពាន់លានដុងសម្រាប់កុមារកំព្រា និងកុមារជួបការលំបាក ឧបត្ថម្ភដោយ AEVHS Thua Thien Hue ទទួលបានជាងថវិកា ៤.២ ពាន់លានដុងសម្រាប់កុមារកំព្រា និងកុមារជួបការលំបាក ឧបត្ថម្ភដោយ AEVHS
វៀតណាមនិងទ្រីនីដាដនិងតូបាហ្គោ បង្កើតទំនាក់ទំនងការទូត
ពិធីចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋទ្រីនីដាដនិងតូបាហ្គោ"។

កាលពីថ្ងៃទី១ ខែកុម្ភៈ នៅទីស្នាក់ការស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គ ការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាម និងលោកឯកអគ្គរដ្ឋទូត Dennis Francis ប្រធានស្ថានបេសកកម្មទ្រីនីដាដនិងតូបាហ្គោប្រចាំនៅអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋទ្រីនីដាដនិងតូបាហ្គោ"។តាមនោះ វៀតណាម និង ទ្រីនីដាដនិងតូបាហ្គោ បានយល់ព្រមផ្លាស់ប្តូរតំណាង ការទូតនៅថ្នាក់ឯកអគ្គរដ្ឋទូត ក្រោមអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ ទំនងការទូត។

ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយ ទ្រីនីដាដនិងតូបាហ្គោ គិតត្រឹម ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសទាំង ៣៥ នៅ ទ្វីបអាមេរិក និង ប្រទេសចំនួន ១៩២ លើពិភពលោក តាមនោះបន្តបង្ហាញនូវគោល នយោបាយកិច្ចការបរទេស ដោយធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្មទំនាក់ទំនង អន្តរជាតិ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយតំបន់អាមេរិកឡាទីន និងការាបៀន៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម