Trending now

វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ១០ នៅលើពិភពលោកអំពីការទទួលរូបិយប័ណ្ណបរបទេស

09:44 | 30/01/2023

របាយការណ៍ពោលខាងលើបានវាយតម្លៃថា ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខឿនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ រួមជាមួយស្ថានការណ៍អតិផរណាឡើងជណ្ដើរនៅតាមប្រទេសជាច្រើន លំហូរ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមនៅតែមានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ។ របាយការណ៍ពោលខាងលើបានវាយតម្លៃថា ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខឿនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ រួមជាមួយស្ថានការណ៍អតិផរណាឡើងជណ្ដើរនៅតាមប្រទេសជាច្រើន លំហូរ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមនៅតែមានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ។

គោលនយោបាយការបរទេសរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ គោលនយោបាយការបរទេសរបស់វៀតណាមបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណនៃកិច្ចការពារនិងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ
វៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អាជីវកម្មកូរ៉េខាងត្បូង វៀតណាមមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អាជីវកម្មកូរ៉េខាងត្បូង
វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ១០ នៅលើពិភពលោកអំពីការទទួលរូបិយប័ណ្ណបរបទេស
បរិមាណរូបិយប័ណ្ណបរទេសគឺភាគច្រើនមកពីទីផ្សារដែលមានពលករចំណាក់ស្រុកច្រើន។ (រូបថត៖ Tran Viet/VNA)

យោងតាមរបាយការណ៍ស្តីពីការធ្វើចំណាកស្រុក និងការអភិវឌ្ឍ ដែលត្រូវបានធនាគារពិភពលោក (WB) និងអង្គការសហប្រតិបត្តិការអន្តរជាតិស្តីពីជនចំណាកស្រុក (KNOMAD) អនុវត្តន៍ និងប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា វៀតណាមបន្តជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ១០ ដែលទទួលបានរូបិយប័ណ្ណបរបទេសច្រើនបំផុតនៅលើពិភពលោក។

របាយការណ៍ពោលខាងលើបានវាយតម្លៃថា ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខឿនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ រួមជាមួយស្ថានការណ៍អតិផរណាឡើងជណ្ដើរនៅតាមប្រទេសជាច្រើន លំហូរ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមនៅតែមានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ បរិមាណ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមសម្រេចបានប្រមាណ ១៩ ពាន់លានដុល្លារអាមេរិក កើនជិត ៥% ស្មើនឹងអត្រាកំណើននៅឆ្នាំ ២០២១។ នេះគឺជាកំណើននៃការទទួលរូបិយប័ណ្ណបរបទេសគួរឲ្យកត់សម្គាល់ ជួយវៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៣ ដែលទទួលបានរូបិយប័ណ្ណបរបទេសច្រើនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតក្នុង ចំណោមប្រទេសទាំង ១០ នៅលើពិភពលោកអំពីការទទួលរូបិយប័ណ្ណបរបទេស។

ក្នុងបរិមាណរូបិយប័ណ្ណបរបទេសសរុបដែលផ្ទេរមកវៀតណាមជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានពលរដ្ឋវៀតណាមរស់នៅច្រើនបំផុត បន្ទាប់មកគឺចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា។ ទាក់ទងនឹង ពលករចំណាក់ស្រុក បរិមាណរូបិយប័ណ្ណបរទេសគឺភាគច្រើនមកពីទីផ្សារដែលមានពលករចំណាក់ស្រុកច្រើនដូចជា៖ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន)៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤