Trending now

កម្មាភិបាលឆ្នើមរបស់ជនជាតិខ្មែរ

15:30 | 14/12/2022

នៅទីលានហ្វឹកហ្វឺន លោកអនុសេនីយ៍ឯកបំរុង Dien Phuon So Vanh មេបញ្ជាការកងអនុសេនាតូចលេខ ៥ កងពលធំលេខ ៩ (អង្គទ័ពលេខ ៤) បានរៀបចំការបង្ហាត់បាញ់កាំភ្លើងសម្រាប់យុទ្ធជន។

ខេត្ត Soc Trang លើកកម្ពស់គុណភាពនូវជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិខ្មែរ ខេត្ត Soc Trang លើកកម្ពស់គុណភាពនូវជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិខ្មែរ
ការប្រណាំងទូក ង របស់ជនជាតិខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ការប្រណាំងទូក ង របស់ជនជាតិខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២

គាត់ពិនិត្យយ៉ាងហ្មត់ចត់យុទ្ធជនម្នាក់ៗបាញ់កាំភ្លើង។ អាកាសធាតុនិងខ្យល់ក្ដៅនៅទីលានហ្វឹកហាត់បានធ្វើឱ្យមុខលោកអនុសេនីយ៍ឯកបំរុង Dien Phuon So Vanh ខ្មៅជាងមុន។ មិនថានឿយហត់យ៉ាងណាក៏ដោយក៏គាត់តែងតែតាមដាន លើកទឹកចិត្ដ និងជួយបង្ហាត់បាញ់ឲ្យយុទ្ធជន។

ឈប់សម្រាកក្រោយពីការហ្វឹកហាត់ លោកអនុសេនីយ៍ឯកបំរុង Dien Phuon So Vanh បានចែករំលែកបទពិសោធន៍ក្នុងការហ្វឹកហាត់ និងគ្រប់គ្រងយុទ្ធជន ក៏ដូចជាចែករំលែកអំពីស្ថានភាពគ្រួសាររបស់គាត់។ កាលពីអាយុ២ឆ្នាំ គាត់បានបាត់បង់ឪពុក ហើយត្រូវបានជីដូនជីតាចិញ្ចឹម។ គ្រួសារក្រីក្រ ដូច្នេះការរៀនសូត្ររបស់គាត់ជួបការលំបាកយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី គាត់មិនដែលបោះបង់ចោលការសិក្សាឡើយ ជាពិសេសក្តីស្រមៃចង់ក្លាយជាយុទ្ធជននាពេលអនាគត។ ដោយជំនះរាល់ការលំបាក នៅខែកញ្ញា ឆ្នាំ ២០១៧ គាត់បានប្រឡងចូលសាលានាយទាហានទ័ពជើងគោកលេខ២។ បន្ទាប់រយៈពេលសិក្សា ៤ ឆ្នាំ គាត់បានបញ្ចប់ការសិក្សាដោយលទ្ធផលពូកែ និងត្រូវបានចាត់ឱ្យមកបម្រើការងារនៅកងវរសេនាធំលេខ ៣ កងពលធំ​លេខ៩។

កម្មាភិបាលឆ្នើមរបស់ជនជាតិខ្មែរ
អនុសេនីយ៍ឯកបំរុង Dien Phuon So Vanh បង្ហាត់យុទ្ធជនបាញ់កាំភ្លើង

ក្នុងប៉ុន្មានថ្ងៃដំបូងមកអង្គភាព គាត់បានជួបប្រទះការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រង និងណែនាំកងទ័ពឲ្យបំពេញភារកិច្ចរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ក្នុងស្មារតីទទួលខុសត្រូវ និងការជួយគាំទ្រពីមេបញ្ជាការគ្រប់លំដាប់ថ្នាក់ គាត់បានចាប់យកយ៉ាងរហ័សនូវស្ថានភាពរបស់អង្គភាព។​ ជារៀងរាល់ឆ្នាំ អង្គភាពទទួលយុវជនថ្មីជាច្រើនរូបដែលជាជនជាតិចិន ខ្មែរ ជនជាតិស្ទៀង ជនជាតិ Nung មកហ្វឹកហាត់ ដែលក្នុងនោះ មានយុទ្ធជនថ្មីជាច្រើនចូលមកបំរើកងទ័ពនៅមានភាពខ្មាស់អៀន។ ដោយយល់អំពីលក្ខណៈផ្លូវចិត្តនោះ គាត់តែងតែលើកទឹកចិត្ដ ផ្លាស់ប្ដូរយោបល់ដើម្បីជួយយុទ្ធជនជាជនជាតិដើមភាគតិចសម្របខ្លួនជាមួយយុទ្ធមិត្ដ។

អនុសេនីយ៍ឯកបំរុង Dien Phuon So Vanh បានចែករំលែកថា៖ "សម្រាប់យុទ្ធជន យើងត្រូវតែចែករំលែកការលំបាកនិងចាប់យកគំនិត សេចក្តីប្រាថ្នាដើម្បីលើកទឹកចិត្ត និងជួយទាន់ពេលវេលា។ ជាពិសេសចំពោះយុទ្ធជនជាជនជាតិភាគតិច យើងត្រូវតែយល់អំពីទំនៀមទំលាប់ដើម្បីកសាងស្មារតីសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងយុទ្ធជននៅតាមតំបន់ជនជាតិភាគតិចបានងាយស្រួល"។ អាស្រ័យហេតុនេះ អនុសេនីយ៍ឯកបំរុង Dien Phuon So Vanh បានគ្រប់គ្រង និងបង្វឹកបង្ហាត់ទទួលបានលទ្ធផលខ្ពស់។

ជាជនជាតិខ្មែរម្នាក់ ដោយចេះនិយាយ និងសរសេរភាសាខ្មែរយ៉ាងស្ទាត់ អនុសេនីយ៍ឯកបំរុង Dien Phuon So Vanh ក៏ទទួលភារកិច្ចចងក្រងខ្លឹមសារ និងរៀបចំវគ្គបណ្តុះបណ្តាលភាសាខ្មែរឲ្យកម្មាភិបាល និងយុទ្ធជនក្នុងអង្គភាព។ លោកវរសេនីយ៍ត្រី Nguyen Van Thang ប្រធាននយោបាយនៃកងវរសេនាតូចលេខ ៧ បានឲ្យដឹងថា៖ "ដោយការខិតខំប្រឹងប្រែងក្នុងការងារ អនុសេនីយ៍ឯកបំរុង Dien Phuon So Vanh តែងតែសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យ និងជាគំរូល្អក្នុងអង្គភាព ហើយបានកម្មាភិបាល និងយុទ្ធជនទុកចិត្ដ និងស្រឡាញ់"៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម