Trending now

វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងយុវជននៃកងទ័ពការពារព្រំដែន

10:45 | 01/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលថ្មីៗនេះ នៅខេត្ត Kien Giang បានប្រព្រឹត្ដទៅសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២។ អញ្ជើញចូលរួម និងដឹកនាំកម្មវិធីមានលោកវរសេនីយ៍ឯក Nguyen Quoc Cuong អនុប្រធាននយោបាយកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរងកងទ័ពជើងគោក នាយការិយាល័យការពារព្រំដែនគោកនៃកងយោធពលខេមរភូមិន្ទ។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា

តាមរយៈសកម្មភាពទាំងនេះ យុវជននៃកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរបានបង្ហាញពីស្មារតីសាមគ្គីភាព រឹតចំណងមិត្ដភាព​និងការប្តេជ្ញាចិត្តរក្សា និងលើកកម្ពស់ប្រពៃណីរបស់បុព្វបុរសជំនាន់មុនៗ។ នេះក៏ជាឱកាសដើម្បីពង្រឹងនិងពង្រីកទំនុកចិត្តខាងនយោបាយ ពូនជ្រំចំណងមិត្តភាព និងសាមគ្គីភាព។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងយុវជននៃកងទ័ពការពារព្រំដែន
លោកវរសេនីយ៍ឯក Nguyen Quoc Cuong (ខាងស្តាំ) ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស (ខាងឆ្វេង) នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ខេត្ត Kien Giang (រូបថត៖ bienphong.com.vn)
វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងយុវជននៃកងទ័ពការពារព្រំដែន
ថ្នាក់ដឹកនាំនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា ដាំដើមឈើអនុស្សាវរីយ៍នៅប៉ុស្តិ៍ការពារព្រំដែន Linh Huynh កងទ័ពការពារព្រំដែនខេត្ត Kien Giang (រូបថត៖ bienphong.com.vn)
វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងយុវជននៃកងទ័ពការពារព្រំដែន
នាយទាហានការពារព្រំដែនវ័យក្មេងនៃប្រទេសទាំងពីរផ្លាស់ប្ដូរបទពិសោធន៍ការងារ​​ (រូបថត៖​​ bienphong.com.vn)
វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងយុវជននៃកងទ័ពការពារព្រំដែន
នាយទាហានការពារព្រំដែនវ័យក្មេងនៃប្រទេសទាំងពីរចូលរួមប្រកួតបាល់ទះ (រូបថត៖ bienphong.com.vn)
វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងយុវជននៃកងទ័ពការពារព្រំដែន
លោកវរសេនីយ៍ឯក Nguyen Quoc Cuong ប្រគល់អំណោយជូនលោកឧត្តមសេនីយទោ ទៀន សោភ័ណ្ឌវង្ស (រូបថត៖ bienphong.com.vn)
វៀតណាមនិងកម្ពុជាពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងយុវជននៃកងទ័ពការពារព្រំដែន
ប្រតិភូទាំងឡាយចូលរួមជំនួបនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ (រូបថត៖ bienphong.com.vn)

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអនុវត្តប្រកបដោយសមកាលកម្មនូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ គ្រួសារ និងបទដ្ឋានមនុស្សវៀតណាម
ការលើកកម្ពស់តម្លៃឯកសារបណ្ណសារក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី
ការធ្វើបរិវត្តកម្មឌីជីថលពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់ជនជាតិភាគតិច
វប្បធម៌តែវៀតណាមបង្កើតបានជាស្នាមដាននៅពិព័រណ៍ BEYOND FOOD EXPO 2026
គណៈប្រតិភូបក្សយើងចូលរួមមហាសន្និបាតលើកទី ៤០ នៃគណបក្សកុម្មុយនីស្តបារាំង