Trending now

វៀតណាមជាមួយសារនៃការពួតដៃគ្នាដើម្បីសន្តិភាពពិភពលោក

19:19 | 21/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា។

លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា លោក Vuong Dinh Hue ប្រធានរដ្ឋសភា ជួបជាមួយសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា
ពណ៌នៃផ្សារណាត់ Bao Lac ពណ៌នៃផ្សារណាត់ Bao Lac
លោក Uong Chu Luu ប្រធានគណៈកម្មការសន្តិភាពវៀតណាម
លោក Uong Chu Luu ប្រធានគណៈកម្មការសន្តិភាពវៀតណាម

នេះជាព្រឹត្តិការណ៍ដ៏សំខាន់ រួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់វៀតណាម ដែលបង្ហាញពីការរួមវិភាគទានយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកនិយាយដោយឡែក និងចលនាសន្តិភាពពិភពលោកនិយាយរួម។នៅមុនថ្ងៃបើកមហាសន្និបាត លោក Uong Chu Luu ប្រធានគណៈកម្មការសន្តិភាពវៀតណាម បានផ្តល់បទសំភាសន៍ជាមួយអ្នកយកព័ត៌មានអំពីព្រឹត្តិការណ៍នេះ។ ខាងក្រោមនេះជាខ្លឹមសារសំខាន់នៃបទសម្ភាសន៍។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា ហេតុអ្វីបានជាក្រុមប្រឹក្សាសន្តិភាពពិភពលោកជ្រើសរើសការរៀបចំមហាសន្និបាតលើកទី ២២ នៅប្រទេសវៀតណាម? តើការណ៍នេះមានន័យយ៉ាងណាចំពោះគណៈកម្មការសន្តិភាពវៀតណាមនិយាយដោយឡែក និងវៀតណាមនិយាយរួម?

លោក Uong Chu Luu៖ ក្រុមប្រឹក្សាសន្តិភាពពិភពលោក និងវៀតណាមមានទំនាក់ទំនងប្រវត្តិសាស្ត្រពិសេស។ វៀតណាមជាសមាជិកមួយក្នុងចំណោមសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក។ ក្នុងអំឡុងពេលជាង ៧ ទសវត្សរ៍កន្លងមក ក្រុមប្រឹក្សាសន្តិភាពពិភពលោកតែងតែរួមដំណើរជាមួយវៀតណាម រួបរួម និងគាំទ្រវៀតណាមក្នុងគ្រប់សម័យកាលប្រវត្តិសាស្ត្រ តាំងពីការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ការឯកភាពប្រទេសជាតិ និងបូរណភាពទឹកដីមុននេះ ដល់ការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះ។ វៀតណាមតែងតែជាសមាជិកយ៉ាងសកម្ម និងមានទំនួលខុសត្រូវនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក។ ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកត្រូវបានទទួលស្គាល់ដោយមិត្តភក្តិអន្តរជាតិ និងសមាជិកក្រុមប្រឹក្សា។ នេះជាហេតុផលមួយដែលក្រុមប្រឹក្សាសន្តិភាពពិភពលោកជ្រើសរើសវៀតណាមដើម្បីរៀបចំមហាសន្និបាតលើកទី ២២។

វៀតណាមជាប្រទេសសន្តិភាព ស្ថិរភាព ស្ថិតក្នុងដំណើរផ្លាស់ថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ ប្រជាជនវៀតណាមមានប្រពៃណីស្នេហាជាតិ ស្រលាញ់សន្តិភាព និងមានភាពរួសរាយរាក់ទាក់។ ក្នុងរយៈពេលជាង ៣៥ ឆ្នាំនៃការអនុវត្តកិច្ចការផ្លាស់ថ្មី វៀតណាមទទួលបានសមិទ្ធផលដ៏អស្ចារ្យ និងទូលំទូលាយលើគ្រប់វិស័យ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលគ្រប់គ្រងជំងឺរាតត្បាត Covid-19 បានយ៉ាងល្អ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមក វៀតណាមនៅទទួលបានសមិទ្ធផលវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទោះបីពិភពលោកធ្លាក់ចូលក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចក្តី។ កត្តាទាំងនោះធ្វើឲ្យមិត្តដែលជាសមាជិកក្រុមប្រឹក្សាសន្តិភាពពិភពលោកយល់ឃើញថា វៀតណាមជាកន្លែងសមរម្យដើម្បីរៀបចំមហាសន្និបាតលើកនេះ។

លើសពីនេះ គណៈកម្មការសន្តិភាពវៀតណាម និងសម្ព័ន្ធអង្គការមិត្តភាពវៀតណាមគឺជាអង្គការដែលមានសមត្ថភាព និងបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗស្តីពីការទូតប្រជាជនពហុភាគី។ ការរៀបចំមហាសន្និបាតលើកនេះគឺជាទំនួលខុសត្រូវ និងកិត្តិយសដ៏ធំធេងរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មការសន្តិភាពវៀតណាម ព្រមទាំងជាឱកាសមួយសម្រាប់វៀតណាម ឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីប្រវត្តិសាស្ត្រ ប្រពៃណីនៃការតស៊ូ ការថែរក្សាឯករាជ្យភាព សេរីភាពជាតិ ការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាសមិទ្ធផលដែលសម្រេចបានក្នុងការផ្លាស់ថ្មីប្រទេសជាតិ។

អ្នកយកព័ត៌មាន៖ តើវៀតណាមចង់បង្ហាញសារអ្វីខ្លះដល់មិត្តភក្តិអន្តរជាតិតាមរយៈមហាសន្និបាតលើកនេះ?

លោក Uong Chu Luu៖ តាមរយៈមហាសន្និបាតលើកនេះ យើងចង់ផ្ញើជូនសារមួយ ដល់មិត្តភក្តិអន្តរជាតិ និងសមាជិកក្រុមប្រឹក្សាសន្តិភាពពិភពលោក អំពីរូបភាពទឹកដីវៀតណាមដ៏ស្រស់ស្អាតនិងមនុស្សវៀតណាមក្នុងអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។

វៀតណាមក៏ចង់ណែនាំដល់មិត្តភក្តិអន្តរជាតិអំពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងការទូតរបស់វៀតណាដូចជាសារដែលវៀតណាមចង់ធ្វើជាមិត្តជាមួយប្រទេស និងដៃគូទាំងឡាយ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព ម្ចាស់ការ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។

ព្រឹត្តិការណ៍នេះក៏បង្ហាញពីការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះសកម្មភាពរបស់ក្រុមប្រឹក្សានិយាយដោយឡែក និងចលនាសន្តិភាពពិភពលោកនិយាយរួម ព្រមទាំងលើកកំពស់តួនាទី និងឋានៈរបស់វៀតណាមនិយាយរួម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មការសន្តិភាពវៀតណាមនិយាយដោយឡែក ក្នុងចលនាសន្តិភាពពិភពលោកដែលនេះបង្ហាញថា វៀតណាមជាសមាជិកសកម្ម មានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ខ្ញុំគិតថា នាពេលបច្ចុប្បន្ននេះ មិត្តភក្តិអន្តរជាតិជាច្រើន ជាពិសេសអង្គការសមាជិកនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក មានចំណាប់អារម្មណ៍ចំពោះវៀតណាម ហើយចង់ស្វែងយល់អំពីសមិទ្ធផល និងបទពិសោធន៍តាមមាគ៌ាឆ្ពោះទៅសង្គមនិយមរបស់វៀតណាម។ ដូច្នេះ មហាសន្និបាតលើកនេះជាឱកាសសម្រាប់បទពិសោធន៍របស់វៀតណាមអាចខិតមកជិតជាមួយមិត្តភក្តិអន្តរជាតិ។

ចំណុចមួយទៀតគឺយើងចង់ឆ្លៀតឱកាសនេះដើម្បីបង្ហាញគឺការដឹងគុណរបស់វៀតណាមចំពោះមិត្តភក្តិអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិភាពពិភពលោក និងអង្គការសមាជិកនៃក្រុមប្រឹក្សាសន្តិភាពពិភពលោកក្នុងរយៈពេលជាង ៧ ទសវត្សរ៍កន្លងមកនេះ តែងតែប្រកៀកស្មា គាំទ្រ និងសាមគ្គីជាមួយប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិ និងការឯកភាពជាតិកាលពីមុន ក៏ដូចជាក្នុងកិច្ចការផ្លាស់ថ្មី កសាង ការពារ និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។

សម្រាប់ប្រជាជនវៀតណាម នេះជាឱកាសមួយសម្រាប់ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយអំពីតួនាទី និងតម្លៃនៃសន្តិភាព ចំពោះការកសាង និងការពារប្រទេសវៀតណាម ដើម្បីយល់ឃើញថា សាមគ្គីភាពអន្តរជាតិ និងការគាំទ្ររបស់មិត្តភក្តិអន្តរជាតិក៏ជាកត្តាសំខាន់មួយ ដែលបង្កើតបានជ័យជំនះនៃបដិវត្តន៍វៀតណាម។ ឥឡូវនេះ ការថែរក្សា និងការពារសន្តិភាព គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូប។

ការចូលរួមរបស់វៀតណាមក្នុងការថែរក្សាសន្តិភាពពិភពលោក មិនមែនត្រឹមតែប្រឆាំងជំទាស់សង្គ្រាម ទប់ស្កាត់សង្គ្រាមពិភពលោកថ្មី ឬសង្គ្រាមនុយក្លេអ៊ែរ ការប្រណាំងសព្វាវុធ ប្រឆាំងនឹងភេរវកម្មនិយម ការរើសអើងជាតិសាសន៍ ឬវិសមភាពជាដើម ប៉ុន្តែឥឡូវនេះ គោលគំនិតនៃការថែរក្សាសន្តិភាព ត្រូវបានយល់យ៉ាងទូលំទូលាយ៖ សន្តិភាពមិនត្រឹមតែគ្មានសង្គ្រាមទេ សន្តិភាពក៏រួមមានបញ្ហាអភិវឌ្ឍន៍ បរិស្ថាន សិទ្ធិមនុស្ស និងយុត្តិធម៌ផងដែរ។ វៀតណាមត្រូវចូលរួមយ៉ាងទូលំទូលាយ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសន្តិភាពប្រកបដោយនិរន្តរភាពនៅលើផែនដីនេះ។

ខ្ញុំសូមបញ្ជាក់សារជាថ្មីនូវសាររបស់វៀតណាមនៅមហាសន្និបាតលើកទី២២ នេះ នោះគឺជំរុញសាមគ្គីភាពអន្តរជាតិ ការពួតដៃគ្នាដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR