Trending now

បិទវគ្គបណ្ដុះបណ្ដាលសម្រាប់មន្ត្រីនៃសម្ព័ន្ធសមាគមនារីឡាវចំនួន ៣៥ នាក់

09:09 | 10/11/2022

យុគសម័យ - នាថ្ងៃទី ៧ វិច្ឆិកា វិទ្យាស្ថាននារីវៀតណាមបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលសម្រាប់មន្ត្រីសម្ព័ន្ធសមាគមនារីឡាវចំនួន ៣៥ នាក់ក្នុងឆ្នាំ ២០២២។

ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ
បិទវគ្គបណ្ដុះបណ្ដាលសម្រាប់មន្ត្រីនៃសម្ព័ន្ធសមាគមនារីឡាវចំនួន ៣៥ នាក់

វិទ្យាស្ថាននារីវៀតណាម រៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលសម្រាប់មន្ត្រីនៃសម្ព័ន្ធសមាគមនារីឡាវ ក្នុងឆ្នាំ២០២២ (រូបថត៖ កាសែត Phu nu thu do)។

គេបានដឹងថា វគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីសម្ព័ន្ធសមាគមនារីឡាវ បានធ្វើឡើងក្នុងរយៈពេល ២ ខែ គឺចាប់ពីថ្ងៃទី ៩ ខែកញ្ញា ដល់ថ្ងៃទី ៧ ខែវិច្ឆិកា។ វគ្គបណ្ដុះបណ្ដាលមានសិក្ខាកាមចំនួន ៣៥ នាក់ ក្នុងនោះមានសិក្ខាកាមចំនួន ២០ នាក់បានអញ្ជើញមកសិក្សាការងារនារី តាមកម្មវិធីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធសមាគមនារីទីក្រុង Ha Noi និងសម្ព័ន្ធសមាគមនារីរដ្ឋធានីវៀងចន្ទន៍ ដោយសម្ព័ន្ធសមាគមនារីទីក្រុង Ha Noi ដែលអនុម័តដោយគណៈកម្មាធិការបក្សទីក្រុង​ Ha Noi។ ក្នុងចំណោមសិក្ខាកាមទាំង ៣៥ នាក់ មាននារី ៣ នាក់ ដែលជាសមាជិក​រដ្ឋសភា និងសមមិត្តជាប្រធាន និងអនុប្រធានសម្ព័ន្ធសមាគនារីនៃក្រសួង ស្ថាប័ន ខេត្ត និងក្រុងវៀងចន្ទន៍…។

ខ្លឹមសារនៃកម្មវិធីបណ្តុះបណ្តាលត្រូវបានកសាងដោយមានផ្នែកសំខាន់ៗ ចំនួន ៥៖ ទ្រឹស្តីទូទៅនៃការងាររបស់ស្ត្រី និងសមភាពយេនឌ័រ ការងាររបស់សម្ព័ន្ធសមាគមនារី ជំនាញភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងមួយចំនួន; សិក្សាគំរូនិងការទស្សនា; ការអនុវត្តភាសាវៀតណាម។ ទន្ទឹមនឹងសកម្មភាពបង្រៀនក្នុងថ្នាក់រៀន សាលាក៏រៀបចំកិច្ច​ពិភាក្សា ការសិក្សាក្រៅម៉ោង និងទស្សនាទេសភាពស្រស់ស្អាត... នេះជាឱកាសសម្រាប់បងប្អូន​នារីបានចុះទៅមូលដ្ឋាន និងអនុវត្តចំណេះដឹង​បានបង្រៀនដែលត្រូវបានអនុវត្តជាក់ស្តែងក្នុងការងាររបស់សមាគម។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម និងវិទ្យាស្ថាននារីវៀតណាមបានប្រគល់លិខិតបញ្ជាក់នូវការបញ្ចប់វគ្គបណ្តុះបណ្តាលដល់សិក្ខាកាម៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"
កោះភូកុកនៅតែជាប់ក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី
ការលើកកម្ពស់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ដោយមានគោលបំណងឆ្ពោះទៅរកការបង្កើតប្រទេសឌីជីថលមួយ