Trending now

ប្រាសាទ វត្តនៅតែមានភាពស្ងប់ស្ងាត់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

10:02 | 15/04/2020 (បូកសរុបដោយឌីណា)

វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​អ្នករស់នៅ​ទីក្រុង​មួយចំនួន បង្ខំចិត្ត​ស្នាក់នៅ​ក្នុងផ្ទះ មិន​ហ៊ាន​ចេញទៅ​ទីប្រជុំជន​។

ប្រាសាទអង្គរវត្តគ្មានភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា។ (រូបថត៖ Thmey Thmey.com)

ភាពស្ងប់ស្ងាត់ នៅប្រាសាទអង្គរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ ។ (រូបថត៖ Thmey Thmey.com)

ប្រាសាទអង្គរវត្ត​ដ៏​ស្គឹ​ម​ស្គៃ នៅតែមាន​សភាព​ស្ងប់ស្ងាត់ កណ្តោចកណ្តែង នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។ នៅ​ថ្ងៃទី​១ និង​ទី​២ នៃ​ពិធីបុណ្យ​ចូលឆ្នាំ គ្មាន​ឡើយ​វត្តមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​អង្គរវត្ត​។ នេះ​បើតាម​ក្រុមការងារ​ផ្នែក​ទេសចរណ៍​តាម​ប្រាសាទ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​។

ថ្វី​ដ្បិត​ខ្លាច​ឆ្លង​កូ​វីដ​-១៩(COVID-19) ប៉ុន្តែ​នៅតែមាន​ប្រជាពលរដ្ឋ​ចំនួន ពិសេស​មនុស្ស​ចាស់ៗ បាន​យក​ចង្ហាន់​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ សម្រាប់​ព្រឹក​ថ្ងៃទី​១៤​មេសា ដែលជា​ថ្ងៃទី​ពីរ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​(​ឆ្នាំ​២០២០) ពលរដ្ឋ​ដែល​មក​វត្ត​សន្សំ​កុសល ក៏ដូចជា​ទី​អារាម​នានា គ្រាន់តែ​យក​ចង្កា​ន់​ប្រគេន​ព្រះសង្ឃ​រួចហើយ​ក៏​ត្រឡប់​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​ភ្លាម ដោយ​មិន​ចាំ​ស្តាប់ធម៌ ឬ​ជជែក​គ្នា​លេង ដូច​ឆ្នាំមុន​ឡើយ ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។

​វត្ត​សន្សំ​កុសល​ក្នុង​រាជធានី​ភ្នំពេញ ក្នុងពិធីបុណ្យចូលឆ្នាំថ្មិប្រពៃណីខ្មែរ។ (រូបថត៖ Thmey Thmey.com)

ស្ទើ​តែ​គ្រប់​ពុទ្ធបរិស័ទ​ដែល​ទៅ​វត្ត​សន្សំ​កុសល​ក្នុង​រាជធានី​ភ្នំពេញ គឺមាន​ពាក់​ម៉ាស់ និង​មានទឹក​អាល់កុល​ឬ​ជែ​ល​ផ្ទាល់ខ្លួន សម្រាប់​លាងដៃ និង​បាញ់​ខ្លួនប្រាណ មុខ​នឹង​ចេញ​-​ចូលទៅ​កន្លែង​នានា ក្នុង​បរិវេណ​វត្ត​។ ពុទ្ធបរិស័ទ​ទាំងនោះ​គ្រាន់តែ​ធ្វើដំណើរ​ចូលដល់​សាលាឆាន និង​កុ​ដ្ឋ​នានា​ដែល​ព្រះសង្ឃ គឺ​យក​ចង្ហាន់​ប្រគេន​សង្ឃ ហើយ​ព្រះសង្ឃ​សូត្រធម៌​(​បាំង​ផ្គរ​)​រួច ក៏​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​ភ្លាម​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន