Trending now

ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់រវាងវៀតណាម និងតៃវ៉ាន់ (ចិន)

18:56 | 21/10/2022 ឌីណា

យុគសម័យ - នៅរដ្ឋធានី Ha Noi សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងអប់រំតៃវ៉ាន់-វៀតណាម បានសម្របសម្រួលជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាអប់រំ Nova សាកលវិទ្យាល័យ និងមហាវិទ្យាល័យរបស់វៀតណាម និងតៃវ៉ាន់ (ចិន) ដើម្បីរៀបចំកម្មវិធីមួយ​អំពីការបណ្តុះបណ្តាល​ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់សេដ្ឋកិច្ច ការអភិវឌ្ឍន៍វប្បធម៌ និងសង្គមនៅឆ្នាំ២០២២។

ពលរដ្ឋវៀតណាមប្រហែល ៥៧២ នាក់ពីរុស្ស៊ីនិងតៃវ៉ាន់ (ចិន)ត្រឡប់មកកាន់ប្រទេសវិញ ពលរដ្ឋវៀតណាមប្រហែល ៥៧២ នាក់ពីរុស្ស៊ីនិងតៃវ៉ាន់ (ចិន)ត្រឡប់មកកាន់ប្រទេសវិញ
ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន
ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់រវាងវៀតណាម និងតៃវ៉ាន់ (ចិន)
កម្មវិធីនេះបានទាក់ទាញស្ថាប័នអប់រំ និងសាលារៀនជាង ៥០ ចូលរួម។

កម្មវិធីនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការរបស់អង្គភាពអាជីវកម្មវៀតណាម-តៃវ៉ាន់។

លោកស្រី Ngo Pham Tran ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងអប់រំរវាងតៃវ៉ាន់-វៀតណាម បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ រដ្ឋាភិបាលតៃវ៉ាន់បានចាប់ផ្តើមផ្សព្វផ្សាយគោលនយោបាយ Tan Huong Nam ដែលមានចំណុចជាច្រើន ដើម្បីគាំទ្រធុរកិច្ចតៃវ៉ាន់ទៅបណ្តាក់ទុននៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលវិនិយោគិនជ្រើសរើសច្រើនជាងគេ។

យោងតាមស្ថិតិពីសមាគមធុរកិច្ចតៃវ៉ាន់ គិតត្រឹមឆ្នាំ ២០១៩ មានធុរកិច្ចតៃវ៉ាន់ជាង ៦,០០០ បណ្តាក់ទុននៅវៀតណាមជាមួយនឹងឧស្សាហកម្មប្រពៃណីដូចជាសម្លៀកបំពាក់ ស្បែកជើង... ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកនៃអ្នកវិនិយោគអេឡិចត្រូនិកតៃវ៉ាន់បានចាប់ផ្តើមហូរ ចូលប្រទេសវៀតណាម។ សាជីវកម្មធំៗដូចជា Weistron, Compal, Peragron, Foxcom... បានបណ្តាក់ទុននៅភាគខាងជើងវៀតណាម ហើយឆាប់ៗនេះនឹងទាក់ទាញខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្មធំៗទាំងនេះឱ្យចូលរួម។

បណ្តាសាកលវិទ្យាល័យតៃវ៉ាន់ស្វាគមន៍និស្សិតអន្តរជាតិមកសិក្សា រួមទាំងវៀតណាមផងដែរ។ ដោយសារតែវប្បធម៌ ទំនៀមទម្លាប់របស់វៀតណាម និងតៃវ៉ាន់មានភាពស្រដៀងគ្នាជាច្រើន។ រដ្ឋាភិបាលតៃវ៉ាន់មានគោលនយោបាយជាច្រើន ដើម្បីបង្ក​លក្ខណអំណោយផលសម្រាប់និស្សិតវៀតណាម ដូចជា៖ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេអាចស្នាក់នៅក្នុងតៃវ៉ាន់ ដើម្បីធ្វើការ និងរស់នៅ។

រដ្ឋាភិបាល​តៃវ៉ាន់​មាន​ទិសដៅ​ជំរុញ​អាជីវកម្ម​តៃវ៉ាន់​ឲ្យ​អភិវឌ្ឍ​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​វៀតណាម។ ដើម្បីធ្វើដូច្នេះបាន តម្រូវការធនធានមនុស្សមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យតៃវ៉ាន់ និងសកលវិទ្យាល័យ មហាវិទ្យាល័យវៀតណាមនឹងក្លាយជាឱកាសសម្រាប់ភាគីទាំងពីរ។

ក្នុងកម្មវិធីនេះក៏មានពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសមាគមតៃវ៉ាន់-វៀតណាម និងមជ្ឈមណ្ឌលជាតិសម្រាប់ការគាំទ្រការចាប់ផ្តើមអាជីវកម្ម និងសមាគមមហាវិទ្យាល័យ សហគមន៍ ជនវៀតណាម…៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា