Trending now

វៀតណាមតែងតែជាដៃគូគួរឲ្យទុកចិត្តរបស់សហភាពអឺរ៉ុប

08:15 | 10/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៨ ខែកញ្ញា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអឺរ៉ុប និងគណៈប្រតិភូ INTA។

អឺរ៉ុបនិងវៀតណាម ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់អោយបានជ្រុងជ្រោយ និងនិរន្តរភាព អឺរ៉ុបនិងវៀតណាម ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់អោយបានជ្រុងជ្រោយ និងនិរន្តរភាព
របាយការណ៍របស់សភាអឺរ៉ុបខ្វះស័ត្យានុម័ត និងមិនបានឆ្លុះបញ្ចាំងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅប្រទេសវៀតណាម របាយការណ៍របស់សភាអឺរ៉ុបខ្វះស័ត្យានុម័ត និងមិនបានឆ្លុះបញ្ចាំងត្រឹមត្រូវពីស្ថានភាពជាក់ស្តែងនៅប្រទេសវៀតណាម
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA)
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA)

សម្តែងការរីករាយដែលបានជួបលោក Bernd Lange ម្តងទៀត ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានឲ្យដឹងថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមរបស់ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (INTA) បានប្រព្រឹត្តទៅតាមពេលវេលាសមស្របនឹងវិស័យសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេស សហភាពអឺរ៉ុប (EU) កំពុងដំណើរការយ៉ាងល្អ។

ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ INTA សភាអឺរ៉ុប ក៏ដូចជាតួនាទី និងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោក Bernd Lange ដែលបានរួមចំណែកយ៉ាងធំធេងក្នុងដំណើរការចរចា ការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀង EVFTA។

ប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា វៀតណាមចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយ EU ក៏ដូចជាប្រទេសសមាជិក EU នីមួយៗ។ EU គាំទ្របេក្ខភាពវៀតណាមចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ហើយបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង EU-អាស៊ាន ជាពិសេសការលើកកម្ពស់តួនាទីកណ្តាលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ទន្ទឹមនឹងនោះ EU បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ ជួយវៀតណាមអនុវត្តបានល្អនូវការប្តេជ្ញាចិត្តនៅសន្និសីទ COP26 រួមទាំងជំរុញការអនុវត្តភាពជាដៃគូត្រីភាគីរវាង EU - ចក្រភពអង់គ្លេស - វៀតណាម; បន្តគាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យផ្លាស់ប្តូរឌីជីថលក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងទិសដៅដល់ឆ្នាំ ២០៣០។

លោកប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះការរួមចំណែកសំខាន់ៗរបស់ INTA និងលោកប្រធាន Bernd Lange ផ្ទាល់ក្នុងដំណើរការចរចា ផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សភាអឺរ៉ុប (EVFTA)។

លោកប្រធានរដ្ឋសភាបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូបានវាយតម្លៃឡើងវិញអំពីការអនុវត្ត EVFTA នាពេលកន្លងមក និងដំណោះស្រាយទាំងឡាយដើម្បីបន្តបង្កើនផលប្រយោជន៍ជាអតិបរមានៃកិច្ចព្រមព្រៀង ក៏ដូចជាជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ វៀតណាម-សភាអឺរ៉ុប (EVIPA)។ វៀតណាម និងរដ្ឋសភាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីសហការ និងសម្របសម្រួលជាមួយ EU និងសភាអឺរ៉ុប (EP) ក្នុងការអនុវត្តកិច្ចព្រមព្រៀងសំខាន់ទាំងពីរនេះ។

លោកប្រធាន INTA បានឲ្យដឹងថា បច្ចុប្បន្ន ដំណើរការផ្តល់សច្ចាប័នលើ EVIPA កំពុងត្រូវបានជម្រុញ ដោយសារតែប្រទេសជាសមាជិក EU ទាំងអស់ចង់បានស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយដៃគូគួរឲ្យទុកចិត្ត។ លោកប្រធាន INTA បានឲ្យដឹងថា វៀតណាមតែងតែជាដៃគូគួរឲ្យទុកចិត្តរបស់ EU៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR