Trending now

រុស្ស៊ី​សន្យា​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា

12:23 | 20/09/2019 (ហេង វុធ្ធី)

​រុស្ស៊ី​សន្យា​ជួយ​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​។ ការសន្យា​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍​កម្ពុជា ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា ដើម្បី​លើកកម្ពស់​វិសយ​ទេសចរណ៍​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០១៩​។

លោក ឌី​មី​ទ្រី ស្វឺ​ត​ខ្វ​វ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា (រូបថត៖ thmeythmey.com)

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា និង​រុស្ស៊ី មិនទាន់មាន​ជើងហោះហើរ​ត្រង់ ដែល​អាចធ្វើ​ដំណើរ​ទៅវិញទៅមក​នៅឡើយ​ទេ​។ ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​លោក ថោង ខុន ស្នើ​ទៅ​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ឱ្យ​ជំរុញ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក​(Vlapostok) ឬ ពី​ទីក្រុង​ណាមួយ​របស់​រុស្សី​មកកាន់​កម្ពុជា ដែលមាន​រយៈ​ចម្ងាយ​ខ្លី​ជាង​មកពី​មូ​ស្គូ ដើម្បី​ជំរុញ​កំណើន​ទេសចរ​រុស្ស៊ី​ឱ្យមក​កម្ពុជា​កាន់តែច្រើន​។

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​លោក ឌី​មី​ទ្រី ស្វឺ​ត​ខ្វ​វ សន្យា​ជួយ​កម្ពុជា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់នេះ​។ ប៉ុន្តែ​លោក ស្នើឱ្យ​កម្ពុជា​សហការ​ជាមួយ​រុស្ស៊ី​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​ដំណើរការ​ទៅបាន​ល្អ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដែល​បាន​ស្រង់​សម្តី​លោក ថោង ខុន រដ្ឋ​ម​ន្រី្ត​ទេសចរណ៍​កម្ពុជា និង​លោក ឌី​មី​ទ្រី ស្វឺ​ត​ខ្វ​វ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​។​

រដ្ឋមុន្ត្រីក្រសួងទេសចរណ៍កម្ពុជា (រូបថត៖ thmeythmey.com)

​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​រុស្ស៊ី​បានមក​ទស្សនា​កម្ពុជា មាន​ប្រមាណ​ជាង ៣,៤​ម៉ឺន​នាក់​។ ក្នុងចំណោម​តំបន់​អាស៊ាន ប្រទេស​ថៃ វៀតណាម ឥណ្ឌូនេស៊ី (​ពិសេស​កោះ​បាលី​) ជា​ប្រទេស​ទទួលបាន​ទេសចរ​រុស្ស៊ី​ច្រើនជាងគេ​។ កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ទេសចរ​រុស្ស៊ី​បន្ថែមទៀត តាមរយៈ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​មក​ខេត្តសៀមរាប និង​តំបន់ឆ្នេរ ក៏ដូចជា​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​ គួរ​បញ្ជាក់ថា កម្ពុជា​ទទួលបាន​ទេស​ចរ​រុស្ស៊ី​ប្រមាណ​ជិត ៦,៥​ម៉ឺន​នាក់ កាលពី​ឆ្នាំ​២០១៨៕

(ប្រភព៖ thmeythmey.com)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di
កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន