យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋស្លូវ៉ាគី លោក Nguyen Tuan បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង Kosice ជាទីក្រុងធំទីពីរដែលមានទីតាំងនៅភាគខាងកើតប្រទេស។
![]() |
![]() |
![]() |
ឯកអគ្គរដ្ឋទូត និងលោកអភិបាលក្រុង Kosice និងតំណាងសហគមន៍ជនវៀតណាម អញ្ជើញថតរូបអនុស្សាវរីយ៍។ |
ក្នុងដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែសីហា លោកឯកអគ្គរដ្ឋទូត Nguyen Tuan និងតំណាងសហគមន៍ជនវៀតណាមនៅទីក្រុង Kosice បានជួបពិភាក្សា និងធ្វើការជាមួយអភិបាលក្រុង លោក Jaroslav Polacek និងអភិបាលរង លោកស្រី Lucia Gurbalova។
អភិបាលក្រុង លោក Jaroslav Polacek បានឲ្យដឹងថា អាជ្ញាធរទីក្រុងបានទទួលស្គាល់សហគមន៍ជនវៀតណាមជាសហគមន៍ជនជាតិភាគតិចមួយរបស់ Kosice តាំងពីឆ្នាំ ២០១៣ ហើយមានចំណាប់អារម្មណ៍ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមមានស្ថេរភាពក្នុងជីវភាពរស់នៅ រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងវប្បធម៌របស់មូលដ្ឋាន។
បច្ចុប្បន្ននេះ សហគមន៍ជនវៀតណាមនៅទីនេះមានតំណាងចំនួន ១ ក្នុងក្រុមប្រឹក្សាជនជាតិនៃទីក្រុង។ លោក Jaroslav Polacek បានកោតសរសើរថាប្រជាជនវៀតណាមព្យាយាមធ្វើការងារ គោរពច្បាប់នៃប្រទេសសាមីបានល្អ និងស្មារតីនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងជីវិតស្រល់។
ឯកអគ្គរដ្ឋទូត និងតំណាងសហគមន៍បានថ្លែងអំណរគុណចំពោះអាជ្ញាធរទីក្រុងដែលបានជួយឧបត្ថម្ភក្នុងរយៈពេលយូរអង្វែង ជាពិសេសបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការជួយប្រជាជនវៀតណាមដែលជួបការលំបាកពីអ៊ុយក្រែន។ នាពេលខាងមុខ សហគមន៍ជនវៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោតជ្រើសរើសអាជ្ញាធរថ្មី និងជូនពរលោក Jaroslav Polacek នឹងជាប់ឆ្នោតជា អភិបាលក្រុង ជាថ្មីម្តងទៀត ក្នុងខែវិច្ឆិកានេះ៕

មតិពីមិត្តអ្នកអាន