Trending now

​ក្រុមកីឡា​កា​រ៉ា​តេ របស់​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន​៩

14:12 | 14/08/2019 (ប្រភព៖ rasmeinews.com ហេង វុធ្ធីសរុប)

ព្រឹត្តិការណ៍​ប្រកួត​កីឡា នគរបាល​ពិភពលោក លើក​ទី​១៨ The 18th World Police and Fire Games ដែល​នឹង​រៀបចំឡើង ពីថ្ងៃ​ទី​១១ ដល់ ១៨ សីហា នៅ​ខេត្ត Cheng Du នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពេលនេះ កីឡា​កា​រ៉ា​តេ​ដូ នគរបាលជាតិ​កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន ៩ គ្រឿង​ហើយ​។

អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន​៩


ក្នុងចំណោម​មេដាយ​ទាំង ៩ គ្រឿង​នោះ គឺមាន​មេដាយមាស ចំនួន ៧ គ្រឿង និង​ប្រាក់​ចំនួន ២ គ្រឿង ។ អ្នក​ដែល​ដណ្ដើមបាន​មេដាយ​ទាំងនោះ មាន​កីឡាការិនី ស៊ីម ស្រី​នី​ន ប្រកួត​លើ​វិញ្ញាសា កាតា​ឯកត្តជន អាយុ ១៨ ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាការិនី ឆន ស្រី​ភា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៥៥ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាការិនី ផុន គឹម​ស្រៀ​ង ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៦0 គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។​

អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា

កីឡាករ ឆេង ច័ន្ទដារ៉ា​រតនៈ ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៦៥ គីឡូក្រាម ដណ្ដើមបាន​មេដាយប្រាក់ ១ ។ កីឡាករ គីម សុវណ្ណារ៉ា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៧០ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាករ ហន ឆា​នី ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៧៥ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាករ កាក់ សីលា​បញ្ញា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៨០ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។​ ​ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ក្រុម​បុរស អាយុ ១៨ ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយមាស ១ ក្នុងនោះ​មាន កីឡាករ ឡា​ច ច័ន្ទដារ៉ា​, កាក់ សីលា​បញ្ញា​, ហន ឆា​នី​, គីម សុវណ្ណារ៉ា និង ឆេង ច័ន្ទ​ដា​រ៉ា​រតនៈ ។​

​ចុងក្រោយ ការប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ក្រុម​នារី អាយុ ១៨ ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយប្រាក់ ១ ក្នុងនោះ មាន​កីឡាការិនី​, ឆន ស្រី​ភា​, ផុន គិ​ម​ស្រៀ​ន និង ស៊ីម ស្រី​នី​ន ៕

(ប្រភពនិងរូបថត៖ rasmeinews.com)

(ប្រភព៖ rasmeinews.com ហេង វុធ្ធីសរុប)

(ប្រភព៖ rasmeinews.com ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ