Trending now

គិត​ត្រឹម ៦ខែ​ដើម​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​ កើន ៧%

22:28 | 04/09/2019 (ប្រភព៖ តាម៖ kleykley.sabay.com.kh ហេង វុធ្ធីសរុប)

កន្លង​មក​នៅ​ឆ្នាំ ២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិជាង ៦,២លាននាក់ កើន ១០,៧% ក្នុង​នោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើន ១២,២%។ ក្នុង​រយៈពេល ៦ខែ ដើម​ឆ្នាំ ២០១៩ នេះ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង ១១,២% ក្នុង​នោះ​ទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើន ៧%។ ដោយឡែក ប្រជាជនកម្ពុជា​បាន​ទៅ​ទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ។

ប្រាសាទអង្គវត្តនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា (រូបថត៖ kleykley.sabay.com.kh)

ការ​បង្ហាញ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ធ្វើ​ឡើង​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍ ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​លោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេសម៉ាឡេស៊ី ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង​បណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​ កាល​ពី​ព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

គួរ​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​មានការហោះហើរត្រង់ចំនួន ៥៨ជើង​ក្នុង​មួយ​សប្ដាហ៍ ពីប្រទេសម៉ាឡេស៊ី មក​ព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះ​រួម​មាន ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មានចំនួន ៧ជើង ក្នុងមួយសប្តាហ៍ ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិខេត្តសៀមរាបមានចំនួន ១១ជើង ក្នុងសប្តាហ៍ និង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​មាន​ចំនួន ៤០ជើង ក្នុងមួយសប្តាហ៍៕

(ប្រភព៖ តាម៖ kleykley.sabay.com.kh ហេង វុធ្ធីសរុប)

(ប្រភព៖ តាម៖ kleykley.sabay.com.kh ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ