Trending now

សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Vo Van Thuong អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ

08:46 | 19/07/2022 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញរបស់បក្ស និងរដ្ឋឡាវ គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម និងរដ្ឋវៀតណាម ដឹកនាំដោយលោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងចូលរួមពិធីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ / ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ / ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២) នៅប្រទេសឡាវ។

ជួយឧបត្ថម្ភការចិញ្ចឹមសត្វសម្រាប់គ្រួសារនៅស្រុក Thuong Xuan, Thanh Hoa ជួយឧបត្ថម្ភការចិញ្ចឹមសត្វសម្រាប់គ្រួសារនៅស្រុក Thuong Xuan, Thanh Hoa
លក្ខណៈពិសេសនៃពិធីបុណ្យ Ky Yen Thuong Dien នៅវិហារ Binh Thuy លក្ខណៈពិសេសនៃពិធីបុណ្យ Ky Yen Thuong Dien នៅវិហារ Binh Thuy
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ទទួលជួបលោក Vo Van Thuong (រូបថត៖ dangcongsan)
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ទទួលជួបលោក Vo Van Thuong

នារសៀលថ្ងៃទី១៧ ខែកក្កដា នៅទីក្រុងវៀងចន្ទន៍ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane បានទទួលជួបគណៈប្រតិភូ។

នៅក្នុងជំនួប លោក Vo Van Thuong បានសម្តែងនូវក្តីរីករាយចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងពិសេស វៀតណាម-ឡាវ ក្នុងរយៈពេលកន្លងមក រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់ឋានៈអន្តរជាតិរបស់ប្រទេសនីមួយៗ។ លោក Vo Van Thuong បានថ្លែងអំណរគុណចំពោះប្រទេសឡាវដែលបានគាំទ្រ និងជួយឧបត្ថម្ភប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ លោកបានស្នើឱ្យភាគីទាំងពីរដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា សម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងរដ្ឋសភាទាំងពីរ បន្តជំរុញទំនាក់ទំនងនយោបាយឲ្យកាន់តែស៊ីជម្រៅថែមទៀត និងក្លាយជាទិសដៅស្នូលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; រៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងសកម្មភាពនានាក្នុងឆ្នាំសាមគ្គីភាព និងមិត្តភាព; ចែករំលែកបទពិសោធន៍អំពីការកសាងបក្ស ប្រព័ន្ធនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិ; សហការយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ល។

ថ្នាក់ដឹកនាំឡាវបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំឡាវបានស្នើឲ្យភាគីទាំងពីរបន្តជំរុញទំនាក់ទំនងនយោបាយឲ្យកាន់តែស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះតម្រង់ទិសសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ; រៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ការបណ្តុះបណ្តាលកម្មាភិបាលគ្រប់គ្រងគ្រប់លំដាប់ថ្នាក់។ ថ្នាក់ដឹកនាំឡាវក៏បានស្នើឲ្យភាគីទាំងពីរពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងបន្តរៀបចំសកម្មភាពក្នុងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវឲ្យបានល្អ។

*នាថ្ងៃដដែល លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី និងរូបសំណាកលោកប្រធាន Kaysone Phomvihane; អញ្ជើញមកទទួលជួបសម្តែងការគួរសមអតីតអគ្គលេខាបក្ស និងជាអតីតប្រធានរដ្ឋឡាវ លោក Choummaly Sayasone និងចូលរួមពិធីបើកការតាំងពិព័រណ៌ឯកសារ រូបថត វត្ថុ និងសៀវភៅស្តីពីទំនាក់ទំនងវៀតណាម-ឡាវ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី