Trending now

វៀតណាមតែងតែផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយឡាវ

15:47 | 01/07/2022

នារសៀលថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Huynh Chien Thang អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាមបានទទួលគណៈប្រតិភូនាយកដ្ឋានវិទ្យាសាស្រ្តប្រវត្តិសាស្ត្រ-យោធានៃក្រសួងការពារប្រទេសឡាវដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Viengxay Somvichith ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាម។

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ
កងទ័ពប្រជាជនវៀតណាមនិងឡាវពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅស្រុក Seponh (ខេត្ត Savanakhet) កងទ័ពប្រជាជនវៀតណាមនិងឡាវពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅស្រុក Seponh (ខេត្ត Savanakhet)
លោកឧត្តមសេនីយ៍ទោ Huynh Chien Thang និងលោកឧត្តមសេនីយ៍ត្រី Viengxay Somvichith។
លោកឧត្តមសេនីយ៍ទោ Huynh Chien Thang និងលោកឧត្តមសេនីយ៍ត្រី Viengxay Somvichith។

លោកឧត្តមសេនីយ៍ទោ Huynh Chien Thang បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងតែងតែផ្តល់អាទិភាពដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយ​ឡាវ​។ វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិនៃក្រសួងការពារប្រទេសវៀតណាម និងនាយកដ្ឋានវិទ្យាសាស្ដ្រប្រវត្តិសាស្ត្រ-យោធានៃក្រសួងការពារប្រទេសឡាវក្នុងរយៈពេលកន្លងមក លោកឧត្តមសេនីយ៍ទោ Huynh Chien Thang បានសម្តែងនូវបំណងចង់ឱ្យស្ថាប័នទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធថែមទៀត ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ... ។

លោកឧត្តមសេនីយ៍ត្រី Viengxay Somvichith បានជម្រាបជូនលោកឧត្តមសេនីយ៍ទោ Huynh Chien Thang អំពីលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃដដែលជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិនៃក្រសួងការពារប្រទេសវៀតណាម និងសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានដោយស្ថាប័នទាំងពីរ នាពេលកន្លងមក គឺដោយសារការយកចិត្តទុកដាក់ និងការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ។

នាថ្ងៃដដែល នៅទីក្រុងហាណូយ គណៈប្រតិភូនាយកដ្ឋានវិទ្យាសាស្ដ្រប្រវត្តិសាស្ត្រ-យោធានៃក្រសួងការពារប្រទេសឡាវដឹក​នាំដោយលោកឧត្តមសេនីយ៍ត្រី Viengxay Somvichith បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិនៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យ បណ្ឌិត Vu Cuong Quyet ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤