នារសៀលថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបអនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
![]() |
![]() |
វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារនាព្រឹកថ្ងៃដដែលរវាងអនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តសហការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋឡាវនៅខែសីហា ឆ្នាំ២០២១; រក្សាការផ្លាស់ប្តូរយ៉ាងញឹកញាប់គណៈប្រតិភូ និងជំនួបប្រាស្រ័យ ជាន់ខ្ពស់; ខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគឲ្យក្លាយទៅជាសសរស្តម្ភពិតប្រាកដក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; សម្របសម្រួលដើម្បីស្វែងរកប្រភពទុន ទិសដៅថ្មី និងមានប្រសិទ្ធភាពសម្រាប់ គម្រោងសហប្រតិបត្តិការនានា។
![]() |
អនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou |
អបអរសាទរចំពោះសមិទ្ធិផលរបស់ប្រទេសឡាវក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 និងបើកការស្តារសេដ្ឋកិច្ចឡើងវិញ លោក Nguyen Trong Nghia បានអះអាងថា វៀតណាមតែងតែគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការច្នៃប្រឌិតរបស់ឡាវ ហើយជឿជាក់លើការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយអគ្គលេខាធិកា លោកប្រធានាធិបតី ថងលូន ស៊ីសូលូត ប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធផលថ្មីនិងអស្ចារ្យជាច្រើនទៀតក្នុងដំណើរការកំណែទម្រង់ និងអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់សមាជបក្សលើកទី១១។
ក្នុងពិធីទទួលនោះ អគ្គលេខាធិកា និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisouluth បានស្វាគមន៍លោក Nguyen Trong Nghia និងគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដើម្បីចូលរួមសន្និសីទទ្រឹស្តីលើកទី ៩ រវាងបក្សទាំងពីរ។ អបអរសាទរចំពោះសមិទ្ធិផលធំៗ និងសំខាន់លើគ្រប់វិស័យដែលវៀតណាមសម្រេចបាននាពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏ធំធេង និងប្រកបដោយប្រសិទ្ធភាព ដែលវៀតណាមបានផ្តល់ដល់ប្រទេសឡាវកន្លងមក ជាពិសេសក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នាពេលថ្មីៗនេះ។
![]() |
![]() |
អនុប្រធានរដ្ឋឡាវ លោកស្រី Pany Yathotou បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិ ផលដ៏ធំធេងលើគ្រប់វិស័យដែលប្រជាជនវៀតណា មទទួលបាននាពេលកន្លងមក ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាម; ព្រមទាំងបញ្ជាក់ថា នឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថ ភាពជាមួយថ្នាក់ដឹកនាំវៀតណាមដើម្បីពូនជ្រុំ និងពង្រឹងដោយឥតឈប់ឈរទំនាក់ ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយរវាងឡាវនិងវៀតណាម៕
មតិពីមិត្តអ្នកអាន