Trending now

សៀវភៅទី៣ស្តីពីលោកប្រធានកហូជីមិញបានផ្សព្វផ្សាយនៅកាណាដា

15:57 | 27/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ពិធីផ្សព្វផ្សាយសៀវភៅថ្មីស្តីពីលោកប្រធានហូជីមិញ របស់បណ្ឌិត Nguyen Dai Trang សហប្រធានសម្ព័ន្ធសមាគមកាណាដា - វៀតណាម (CVS) និងជា សមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា-វៀតណាមទើបនឹងបានប្រារព្ធនៅទីក្រុង Toronto ប្រទេសកាណាដា។

ការតាំងបង្ហាញសៀវភៅក្នុងពិធី (រូបថតៈ vietnam+)

នេះជាសៀវភៅទី៣ របស់បណ្ឌិត Nguyen Dai Trang ស្តីពីលោកប្រធានហូជីនិញ បន្ទាប់ពីសៀវភៅពីរក្បាលបានចេញមុននេះ ក្រោមចំណងជើងថា “ហូជីមិញ- ទឹកចិត្តនិងទេពកោសល្យរបស់ឥស្សរិយជនស្នេហាជាតិ ” និង “ហូជីមិញ៖ មនុស្សសាស្ត្រនិងការអភិវឌ្ឍ” បានផ្សព្វផ្សាយដល់មិត្ត អ្នកអានកាលពីឆ្នាំ២០១០និង២០១៣។

បណ្ឌិត Nguyen Dai Trang ឲ្យដឹងថា លោកស្រីបានចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តសម្រាប់ការបង្ហើយសៀវភៅទី៣នេះ ព្រមទាំងសង្កត់ធ្ងន់ថា ថ្វីត្បិតដែលលោកស្រីជ្រើសរើសប្រធានបទបីគឺ សន្តភាពប្រជាធិបតេយ្យនិងសមភាពភេទដើម្បី សរសេរក្នុងសៀវភៅ ព្រោះថា ទាំងអស់នេះសុទ្ធតែជាសតិអារម្មណ៍ដែលលោកប្រធានហូជីមិញតែងតែផ្តោតការយកចិត្តទុកដាក់កាលនៅរស់ហើយរហូតមក ដល់ពេលកនេះវានៅរក្សាបានតម្លៃដ ដែល។

បណ្ឌិត Nguyen Dai Trang ថតរូបអនុស្សាវរីយ៍ជាមួយមិត្តអ្នកអាន

លោកស្រីរូបនេះបានជឿជាក់ថា សៀវភៅទី៣នេះ គឺអាស្រ័យមួយផ្នែកទៅលើឯកសារដើមដែលយកមកពីសំណុំឯកសារវិមានសរ ដោយរដ្ឋាភិបាលអាមេរិកប្រកាសនាឆ្នាំ២០១១នោះ នឹងជួយឲ្យមិត្តអ្នកអាន ជាពិសេស គឺជនបរទេស យល់ត្រឹមត្រូវជាងអំពីលោកប្រធាន ហូជីមិញរួមទាំងកេរ្តដំណែលដែល លោកមរតមកផងដែរ។

ក្នុងបទសុន្ទរកថា ប្រធានអង្គការអង្គការស្ត្រី - Toronto បានសម្តែងនូវការគោរពចំពោះលោកប្រធានហូជីមិញអំពីឆន្ទៈរំដោះប្រទេសជាតិ ស្មារតីលះបង់និងក្រមសីលធម៌បដិវត្តដ៏ខ្ពង់ខ្ពស់ ព្រមទាំងសង្កត់ធ្ងន់ថា រាល់ស្នាដៃដ៏អស្ចារ្យរបស់លោកប្រធានហូជីមិញបានបង្ហាញពីចក្ខុវិស័យរីកចម្រើនហួសពីដែនកំណត់”។

រីឯប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៅ York University សាស្ត្រាចារ្យ លោក Abidin Kusno បានអះអាងថា សៀវភៅនេះមិនត្រឹមតែបំភ្លឺកាន់តែច្បាស់អំពី លោកប្រធានហូជីមិញប៉ុណ្ណោះទេថែមទាំងបានគូសបញ្ជាក់ពីតម្រូវការពិនិត្យឡើងវិញប្រវត្តិសាស្រ្តរបស់ប្រទេសអាណានិគមទៀតផង។

បណ្ឌិត Nguyen Dai Trang ជាមួយមិត្តអ្នកអាន (រូបថតៈ vietnam+)

ក្នុងការពិភាក្សា ភ្ញៀវច្រើនរូបបានដាក់ចេញសួរសំណួរចង់ស្វែងយល់បន្ថែមអំពីលោកប្រធានហូជី មិញ ស្ថានភាពនៅវៀតណាមនិងឥទ្ធិពល នៃសតិអារម្មណ៍លោកប្រធានហូជីមិញទៅលើជំនាន់វ័យក្មេងបច្ចុប្បន្ន។

ទន្ទឹមជាមួយគ្នានោះ មានភ្ញៀវមួយចំនួនបានសួរសំណួរបន្ថែមអំពីទស្សនៈរបស់លោកប្រធានហូជី មិញចំពោះប្រធានបទសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសមភាពយេនឌ័រ។

បន្ទាប់ពីបានចែករំលែកនូវគំនិតអំពីលោកប្រធានហូជីមិញ លោក Michael Couto ជនជាតិកាណាដាម្នាក់បានសម្តែងនូវការកោតសរសើររបស់លោកចំពោះលោកប្រធានហូជីមិញផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ