Trending now

ពង្រីកទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ-កម្ពុជា

11:04 | 11/06/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៩ ខែមិថុនា មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំសន្និសីទស្ដីពីការងារឃោសនាព័ត៌មានកិច្ចការបរទេសនៅត្រីមាសទីពីរ ឆ្នាំ២០២២ ក្រោមប្រធានបទ “ទំនាក់ទំនងរវាងវៀតណាម-ឡាវ-កម្ពុជា ទំនាក់ទំនងវៀតណាម-ឡាវ និងទំនាក់ទំនងវៀតណាម-កម្ពុជា”។

កម្ពុជា​​ប្រគល់ស៊ីណូវ៉ាក់៥០ម៉ឺនដូស ប្រាក់១៣លាន​ដុល្លារ និង​រថយន្តដឹកវ៉ាក់សាំង​៣គ្រឿងជូន​ឡាវ កម្ពុជា​​ប្រគល់ស៊ីណូវ៉ាក់៥០ម៉ឺនដូស ប្រាក់១៣លាន​ដុល្លារ និង​រថយន្តដឹកវ៉ាក់សាំង​៣គ្រឿងជូន​ឡាវ
យុវជនវៀតណាម - ឡាវ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការនឹងជំងឺកូវីដ១៩ យុវជនវៀតណាម - ឡាវ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការនឹងជំងឺកូវីដ១៩
លោក Bui Quang Huy ថ្លែងក្នុងសន្និសីទ (រូបថត៖ tienphong.vn)
លោក Bui Quang Huy ថ្លែងក្នុងសន្និសីទ

នារសៀលថ្ងៃទី៩ មិថុនា គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំសន្និសីទព័ត៌មានឃោសនាបរទេសសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ ដោយប្រធានបទ “ទំនាក់ទំនងរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ទំនាក់ទំនងវៀតណាម-ឡាវ និងទំនាក់ទំនងវៀតណាម-កម្ពុជា"។

សន្និសីទនេះបានធ្វើឡើងដោយផ្ទាល់នៅចំនុចប្រជុំសំខាន់របស់សហភាពយុវជនមជ្ឈិម និងតាមប្រព័ន្ធអ៊ីនធឺណែត នៅតាមបណ្តាចំណុចប្រជុំនៃខេត្ត ក្រុង ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីអត្ថន័យ និងសារៈសំខាន់នៃចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។ ទន្ទឹមនឹងនោះ ការបញ្ជាក់អំពីទំនាក់ទំនងរវាងវៀតណាម និងឡាវ និងកម្ពុជា គឺជាបញ្ហាយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់ និងច្បាប់នៃអត្ថិភាព និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។

នៅក្នុងសន្និសីទ គណៈប្រតិភូបានស្តាប់ការណែនាំអំពីមូលដ្ឋាននៃការបង្កើតទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ-កម្ពុជា។

សន្និសីទបានបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ-កម្ពុជា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវក្នុងដំណាក់កាល ២០១៧-២០២២ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាព យូរអង្វែងវៀតណាម-កម្ពុជា ក្នុងដំណាក់កាល ២០១៧-២០២២។ល។

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានយល់ដឹងថែមទៀតអំពីអត្ថន័យ និងសារៈសំខាន់របស់ទំនាក់ទំនងប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ-កម្ពុជា បញ្ហាជាមូលដ្ឋានរបស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសរវាងប្រទេសទាំងបី។

ថ្លែងក្នុងសន្និសីទ លោក Bui Quang Huy លេខាអចិន្ត្រៃយ៍នៃមជ្ឈិមសម្ព័ន្ធយុវជនសង្កត់ធ្ងន់ថា លេខាធិការដ្ឋាននៃមជ្ឈិមសម្ព័ន្ធយុវជនបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍន៍ ពង្រីកទំនាក់ទំនងមិត្តភាព ជាពិសេសគឺមិត្តភាពរវាងយុវជននៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។ លោក Bui Quang Huy បានស្នើឲ្យសម្ព័ន្ធយុវជននៅខេត្ត និងក្រុង អនុវត្តការងារការទូតយុវជនរវាងវៀតណាម ឡាវ និងកម្ពុជា ហើយអនុវត្តបានល្អនូវផែនការរបស់មជ្ឈិមសម្ព័ន្ធយុវជន និងខ្លឹមសារដែលបានគ្រោងទុក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក