Trending now

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសម្តែងការគួរសមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់

11:54 | 24/05/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២៣ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសម្តែងការគួរសមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

លោក ទៀ បាញ់ និង​លោកស្រី ម៉ែន សំអន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ទៀ បាញ់ និង​លោកស្រី ម៉ែន សំអន ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អនុញ្ញាតិ​ឱ្យ​ ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម​ប្រចាំកម្ពុជា ចូលជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ អនុញ្ញាតិ​ឱ្យ​ ឯកឧត្តម ក្វាង មិញ ឯកអគ្គរដ្ឋ​ទូតវៀត​ណាម​ប្រចាំកម្ពុជា ចូលជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះជោគជ័យនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - កម្ពុជា លើកដំបូង ដោយបានអះអាងនូវសារសំខាន់នៃជំនួបប្រាស្រ័យនេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះកម្ពុជា ដែលបានប្រគល់ភារកិច្ចធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ អបអរសាទរក្រសួងការពារជាតិកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus) ប្រកបដោយជោគជ័យ ព្រមទាំងសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រក្រសួងការពារជាតិកម្ពុជាឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ក្រៅពីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយជោគជ័យ ព្រមទាំងបំពេញល្អតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោកនាយឧត្តមសេនីយ៍ Phan Van Giang ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ និងសមាជិកគណៈប្រតិភូ
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ និងសមាជិកគណៈប្រតិភូ

រីឯខ្លួនវិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួតផ្តើមរបស់វៀតណាមក្នុងការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង ដោយសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររវាងកងទ័ពទាំងពីរ ដោយហេតុនោះបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមក ជាពិសេសខ្លឹមសារជាច្រើននៃពិធីសារសហប្រតិបត្តិការដំណាក់កាល ២០២០-២០២៤ និងផែនការសហប្រតិបត្តិការឆ្នាំ២០២២ ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមទាំងខ្លឹមសារនានាលើសពីការរំពឹងទុកផង។

ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការតាមផែនការឆ្នាំ២០២២ និងទស្សនៈ​រួមរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅជំនួបប្រាស្រ័យមិត្តភាពការពារជាតិ​ព្រំដែនវៀតណាម-កម្ពុជា លើកដំបូង​ ធានាប្រសិទ្ធភាព និងជាក់ស្តែង។ នាពេលខាងមុខ ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីរៀបចំឱ្យទទួលបានជោគជ័យនៃពិធីរំលឹកខួបទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២)៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស